ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

ភ្នំពេញ: អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយត្រូវបានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន រវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រី ជេស៊ីកា ហ្វាន (Jessica Fanh) មន្រ្តីទទួលបន្ទុកក្រុមហ៊ុន FORTUNE STUDIO និងជាអតីតអនុប្រធានជាន់ខ្ពស់នៃស្ថានីយ៏ទូរទស្សន៏ Nice TV ។

លោកបណ្ដិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា ឱកាសថ្ងៃនេគឺជាការចាប់ផ្តើមនូវដំណើរការបច្ចេកវិទ្យាថ្មីរបស់វិស័យឯកជន ដែលសហប្រតិបត្តិការ ជាមួយក្រសួងព័ត៌មានកម្ពុជា។ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យាសារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។ លោក បណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ដែរថាអនុវត្តតាមអនុសាសន៍ លោករដ្ឋមន្ត្រី គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានរៀបចំ និងសម្របសម្រួលបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង Fortune Studio ហើយកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ និងមានភាពរីកចម្រើនទទួលបានផ្លែផ្កាជាទីមោទនៈ នាពេលបន្តបន្ទាប់ខាងមុខ។

លោកស្រី Jessica Fanh តំណាងក្រុមហ៊ុន FORTUNE STUDIO បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចុះ អនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ រួមមាន៖ ជាមួយ ក្រសួងព័ត៌មាន រួមមាន

១, ស្តីពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើប្រពន្ធ័ផ្សព្វផ្សាយអំពីហិរញ្ញវត្ថុ និងអាជីវកម្មនៅអាស៊ី អាគ្នេយ៏

២, ស្តីពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើមជ្ឍមណ្ឌលឧស្សាហកម្មមូលដ្ឋាន/នវានុវត្តន៏ នៃប្រពន្ធ័ផ្សព្វផ្សាយអន្តរជាតិ (កម្ពុជា) តាមរយៈគម្រោងទាំងពីរនេះ នឹងបង្កើតឱ្យមាននូវការកម្មវិធីព័ត៌មាន ហិរញ្ញវត្ថុ និងធុរកិច្ច និងការរៀបចំបង្កើតឱ្យមានមជ្ឈមមណ្ឌលនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិ មួយនៅកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនថែមទៀត។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការទាំងពីរខាងលើនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ក្រសួងព័ត៌មានកម្ពុជាហើយ លោករដ្ឋមន្រ្តី សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានជាមួយ Fortune Studio នឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សាព្វផ្សាយឱ្យកាន់ ល្អប្រសើរបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី សូមចូលរួមអបអរសាទរចំពោះ Fortune Studio ដែលទទួលបានពានរង្វាន់ អន្តរជាតិសម្រាប់កម្មវិធីដែលបានផលិតជាមួយទូរទស្សន៍ជាតិកម្ពុជា ។

ភាពជោគជ័យរបស់ក្រុមហ៊ុន Fortune Studio ដែលសម្រេចបានកន្លងមកហើយក៏ បានបង្ហាញអំពីគម្រោងក្នុងការអភិវឌ្ឍ និងវិនិយោគលើកិច្ចការងារជំនាញធ្វើកម្មវិធីក្នុងវិស័យ ព័ត៌មាន និងគម្រោងបង្កើតជាមជ្ឈមណ្ឌលព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ មូលហេតុនៃការដែលក្រុមហ៊ុនជ្រើសរើសប្រទេសកម្ពុជាដើម្បីវិនិយោគគឺដោយហេតុថាប្រទេសកម្ពុជា ជាប្រទេសដែលមានគោលនយោបាយមួយច្បាស់លាស់សេដ្ឋកិច្ចទីផ្សារសេរី និងបើកចំហរលើច្រើនវិស័យរាប់ទាំងវិស័យសារព័ត៌មានផងដែរ៕

ប្រភព ៖ ទទក



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក