
ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក អ៊ុច បូររិទ្ធ ពីទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នឹងត្រូវទទួលភារកិច្ចថ្មី
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០២ ខែមេសានេះ ទ្រង់សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ឱ្យបញ្ចប់មុខតំណែងលោក អ៊ុច បូររិទ្ធ ពីទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលលោកនឹងត្រូវទទួលបំពេញភារកិច្ចថ្មី។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣១០ ដែលអង្គភាពព័ត៌មាន EAC News ទើបនឹងទទួលបាន៕
សូមអានព្រះរាជក្រឹត្យដូចមានខ្លឹមសារភ្ជាប់នៅខាងក្រោម៖