ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការវាយប្រហារតាមអាកាសរបស់កងកម្លាំងអ៊ីស្រាអែលបានផ្តាច់ជីវិតបុគ្គលិកមនុស្សធម៌៌ ៧នាក់ក្នុងតំបន់ហ្គាហ្សា

អ៊ីស្រាអែល៖ អង្គការមនុស្សធម៌៌ ផ្ទះបាយពិភពលោក World Central Kitchen (WCK) បានឱ្យដឹងនៅថ្ងៃទី០២ ខែមេសានេះថា ការវាយប្រហារមួយរបស់អ៊ីស្រាអែលបានផ្តាច់ជីវិតក្រុមការងាររបស់អង្គការខ្លួនចំនួន ០៧នាក់ដែលកំពុងបំពេញការងារនៅក្នុងតំបន់់ហ្គាហ្សា។ បើតាមប្រភពពីអង្គការនេះបានឱ្យដឹងថា អ្នករងគ្រោះថ្នាក់បាត់បង់ជីវិតរួមមានបុគ្គលិក និងក្រុមការងារមកពីអូស្រ្តាលី, ចក្រភពអង់គ្លេស និងប៉ូឡូញផងដែរ។ 

អង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះថ្លែងថា ក្រុមការងារ និងបុគ្គលិកដែលមានទាំងជនជាតិប៉ាឡេស្ទីន សហរដ្ឋអាមេរិក និងកាណាដាដែលស្ថិតក្នុងហេតុការណ៍វាយប្រហារនេះ បានរងគ្រោះថ្នាក់អំឡុងពេលនៃការធ្វើដំណើរតាមរយៈរថយន្តពាសដែក ២គ្រឿងដែលមានស្លាកសញ្ញានៃអង្គការ WCK នេះទៀតផង។ ប្រភពដដែលបញ្ជាក់ថា ក្បួនរថយន្តនេះនៅតែរងការវាយប្រហារដដែល បើទោះបីជាមានការសម្របសម្រួលជាមុនជាមួយកងកម្លាំងការពារអ៊ីស្រាអែលក៏ដោយ ពោលគឺក្រោយពីក្បួនរថយន្តរបស់អង្គការដែលបានចាកចេញពីឃ្លាំង Deir al-Balah ក្រោយផ្ទេរជំនួយជាចំណីអាហាររួចរាល់ ក៏ត្រូវទទួលរងការវាយប្រហារតែម្តង។ 

លោក Erin Gore នាយកប្រតិបត្តិនៃអង្គការ World Central Kitchen ថ្លែងថា៖ "នេះមិនត្រឹមតែជាការវាយប្រហារប្រឆាំងនឹងអង្គការ WCK ប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាការវាយប្រហារលើអង្គការមនុស្សធម៌ ដែលបង្ហាញឱ្យឃើញនៅក្នុងស្ថានភាពដ៏អាក្រក់បំផុត ដែលភាពស្រេកឃ្លានត្រូវបានគេយកប្រើប្រាស់ជាអាវុធនៅក្នុងសង្គ្រាម"។ លោកបញ្ជាក់ច្បាស់ៗថា "ទង្វើនេះពិតជាមិនអាចអត់អោនបានទេ"។ 

គួរបញ្ជាក់ថា អង្គការផ្ទះបាយកណ្ដាលនៃពិភពលោក WCK ត្រូវបានបង្កើតឡើងដោយមេចុងភៅដ៏ល្បីល្បាញគឺលោក Jose Andres ដែលឥលូវនេះបានសម្រេចផ្អាកដំណើរការផ្គត់ផ្គង់អាហារនៅក្នុងតំបន់ហ្គាហ្សារបស់ខ្លួនហើយ។ លោក Jose Andres បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គមផ្ទាល់ខ្លួន​ថា៖ "រដ្ឋាភិបាល​អ៊ីស្រាអែល​ចាំបាច់​ត្រូវ​បញ្ឈប់​ការ​សម្លាប់​ដោយ​មិន​រើសអើង​នេះ"​៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក