លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសទីតាំងហានិភ័យ ចំនួន៣

(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៣រួមមាន៖

១,ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank) ដែលមានទីតាំងសិ្ថតនៅ អាគារលេខ33C-D វិថីឆេកូស្លូវ៉ាគី(១៦៩) សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១២:៥១នាទី ដល់ម៉ោង១៣:១៤ និងពីម៉ោង១៣:៥៨ ដល់ម៉ោង១៤:២០ មូលហេតុ៖អ្នកជំងឺកូវីដ១៩​​ បានទៅទទួលសេវាកម្មនៅខាងក្នុងនៃទីតាំងខាងលើនេះ

២,ទីសត្តឃាតដ្ឋាន​ ជូ្រកភូមិដំណាក់ធំ៣ (កុងស៊ីកាប់ជ្រូក នៅបឹងក្រពើ) ដែលមានទីតាំងស្ថិតនៅផ្លូវចោមចៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩​​ បានទៅយកសាច់ជ្រូកនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ

៣,តូបលក់សាច់ជ្រូក លេខ ៤៨ ឆ (ផ្សារដេប៉ូ) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ជាអ្នកលក់នៅទីតាំងខាងលើនេះ

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៣នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក