ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហេង សួរ៖ ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញជាសារនយោបាយដ៏មានទម្ងន់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយដ៏មានទម្ងន់សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។

លោក ហេង សួរ បញ្ជាក់ដូចនេះក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការងារបានគូសបញ្ជាក់ថា ការបង្កើតការិយាល័យនេះ គឺសក្ខីភាពបញ្ជាក់ទៅកាន់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែងប្រកបដោយសក្តានុពលក្នុងការវិនិយោគ និងទំនុកចិត្ត។

លោកបន្ថែមថា ការិយាល័យនេះក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅកាន់វិនិយោគជប៉ុនកាន់តែច្រើនអំពីឱកាស និងសក្តានុពលរបស់កម្ពុជា ហើយស្ថានតំណាងជំនួញរបស់ជប៉ុនមួយនេះ ក៏នឹងក្លាយជាឈ្នាន់ក្នុងការទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធសឹងតែជាចំណុចគន្លឹះដែលបម្រើដល់ការវិនិយោគ។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការបង្កើតការិយាល័យសមាគមជប៉ុននៅកម្ពុជានាពេលនេះ នឹងក្លាយជាទម្ងន់នយោបាយដែលបង្ហាញពីផ្លែផ្កាទំនាក់ទំនងកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរទើបដំឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងកាលពីឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅកាន់សមាគមជប៉ុន នៅកម្ពុជាឱ្យដំណើរការដោយរលូន ដើម្បីឱ្យការវិនិយោគរបស់ជប៉ុនកាន់តែកើនឡើងជាលំដាប់ ដែលនឹងបង្កើតឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងស្រុកបន្ថែមទៀត។

ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល រដ្ឋមន្ត្រីការងារបង្ហាញពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនជប៉ុនក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជាតាមរយៈការយោគយល់ និងអនុគ្រោះជាច្រើនដើម្បីធ្វើយ៉ាងណាជំរុញការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមរវាងប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក