ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាគាំទ្រការវិនិយោគ និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងជប៉ុន-កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។

លោក ហេង សួរ ថ្លែងដូចនេះក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ(Asakuchi)នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម នាថ្ងៃព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

រដ្ឋមន្ត្រីការងារបានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការគាំទ្រដល់ភាគីជប៉ុនដែលមានបំណងចង់វិនិយោគនៅកម្ពុជាដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ថែមទៀត និងបានស្វាគមន៍ចំពោះបំណងនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារផងដែរ ខណៈដែលកម្ពុជាមានបទពិសោធន៍លើកិច្ចសហការនេះស្រាប់។

ភាគីជប៉ុនបានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រី ហើយក៏បានបង្ហាញពីវិសាលភាពនិងសក្តានុពលនៃផលិតផលក្នុងក្រុងអាសាគូឈិ(Asakuchi)ដែលល្បីល្បាញលើការផលិតស្រា និងមី ដែលផលិតដោយដៃ និងវិស័យនេសាទ(អយស្ទ័រ) និងការកែច្នៃផលិតផលប្រើប្រាស់ក្នុងអាហារដ្ឋានជាដើម។

ទន្ទឹមនោះ ភាគីជប៉ុនបានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនអាចផ្ទេរបច្ចេកវិទ្យា ឬស្តង់ដានៃការផលិតដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញនិងសមត្ថភាពខ្ពស់ផលិតបានផលិតផលដែលមានគុណភាពស្តង់ដាជប៉ុន។

ក្នុងជំនួបពិភាក្សានេះរដ្ឋមន្ត្រីការងារ មានក្តីរំពឹងខ្ពស់ថា អ្នកវិនិយោគិនជប៉ុន នឹងមកបោះទុនវិនិយោគនៅកម្ពុជា ដែលមានធនធានមនុស្សមានជំនាញ និងវត្ថុធាតុដើមដើម្បីអាចកែច្នៃ និងគាំទ្រដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជានាពេលខាងមុខឱ្យដំណើរការដោយរលូន។

ក្នុងនាមជាអតីតនិស្សិតដែលបានទៅរៀននៅប្រទេសជប៉ុនមួយរូប លោក ហេង សួរ ពិតជាចង់ឃើញអ្នកវិនិយោគិនជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាច្រើនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារឱ្យសម្បូរបែបសម្រាប់ពលរដ្ឋកម្ពុជា ក្នុងពេលដែលប្រទេសជាតិទាំងពីរបានបង្កើនកម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក