ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លាឈប់ពីសមាជិករដ្ឋសភា ដើម្បីបំពេញតួនាទីថ្មីនៃព្រឹទ្ធសភា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសមាជិករដ្ឋសភានីតិកាលទី៧ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល បានដាក់លិខិតមួយច្បាប់ជូនទៅសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដើម្បីស្នើសុំលាលែងចេញពីតំណែងសមាជិករដ្ឋសភា នីតិកាលទី៧។

នៅក្នុងខ្លឹមសារលិខិតនេះ សម្តេចតេជោ  ហ៊៊ុន សែន បានជម្រាបជូនទៅកាន់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អំពីមូលហេតុនៃការលាឈប់នេះ ដោយលោកត្រូវមានភារកិច្ចបំពេញតួនាទីថ្មីនៅក្នុងព្រឹទ្ធសភា នីតិកាលទី៥។ ក្នុងលិខិតដដែលនេះក៏ទទួលបានការយល់ព្រមលើសំណើលាឈប់ពីតួនាទីនេះពីសំណាក់សម្តេចប្រធានរដ្ឋសភារួចរាល់ផងដែរ។

គួរបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា ខណ្ឌចំការមន។

សូមអានខ្លឹមសារលិខិតលាឈប់ពីសមាជិករដ្ឋសភារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចមានភ្ជាប់ខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក