ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនអបអរសាទរសម្ដេចតេជោដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានាថ្ងៃស្អែកនេះ

ភ្នំពេញ៖ ព្រះរាជាណាចក្រជប៉ុនតាមរយៈឯកអគ្គរាជទូតរបស់ខ្លួនលោក អូអីណូ អាហ្សឹហ្ស៊ី បានអញ្ជើញជួបប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ៍ទី២ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានសំដែងការអបអរសាទរជូនចំពោះសម្ដេចដែលនឹងក្លាយជាប្រធានព្រឹទ្ធសភានាថ្ងៃទី៣ ខែមេសា ស្អែកនេះ។

នេះបើតាមខ្លឹមសារនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ លោក អូអីណូ អាហ្សឹហ្ស៊ី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅវិមាន៧មករា។

តាមរយៈខ្លឹមសារនៃកិច្ចប្រជុំលោក អូអីណូ អាហ្សឹហ្ស៊ី ក្រៅពីបានអបអរសាទរជូនចំពោះសម្ដេចតេជោ លោកក៏មានក្ដីសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជន។

សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរាជទូតជប៉ុនដែលបានឆ្លៀតពេលជួប សម្តេច មុនពេលដែលសម្តេចក្លាយជាប្រធានព្រឹទ្ធសភា និងបានថ្លែងអំណរគុណចំពោះឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អជូនចំពោះសម្តេច នៅពេលដែលសម្តេចបានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤កន្លងទៅ ដោយបានរៀបចំអោយ សម្តេចជួបមិត្តភក្តិទាំងឡាយ និងជាពិសេសអរគុណចំពោះ នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួបសម្តេចទោះបីជាសម្តេចមិនមានតួនាទីជានាយករដ្ឋមន្រ្តីក៏ដោយ។

សម្ដេចតេជោបានបញ្ជាក់ថា នៅពេលដែលសម្ដេចធ្វើជាប្រធានព្រឹទ្ធសភា សម្ដេចនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនឱ្យកាន់តែខ្លាំងក្លាថែមទៀតជាពិសេសស្ថាប័នសភា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក