កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

អនីតិជនដែលមានអាយុលើ១៤ឆ្នាំប្រព្រឹត្តិបទល្មើសគ្រោះថ្នាក់ធ្ងន់ធ្ងរអាចនឹងត្រូវទទួលទោសដោយមិនលើកលែង

ភ្នំពេញ៖ អង្គមហាសន្និបាតវិស័យយុត្តិធម៌បានបានសម្រេចឲ្យតុលាការថ្លឹងថ្លែងពីសកម្មភាពគ្រោះថ្នាក់នៃសង្គមរបស់ជនល្មើសដែលជាអនីតិជនមានអាយុលើ១៤ឆ្នាំទៅនឹងទម្ងន់ទោសដែលត្រូវអនុវត្តន៍។

បើតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្តចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បើទោះបើប្រើវិធានការបង្វែរជាអាទិភាព តាមការកំណត់នៃច្បាប់ដែលមានន័យថាមិនត្រូវឃុំឃាំងជនល្មើសដែលជាអនីតិជនក្ដី តែតុលាការនៅតែមានសិទ្ធិដាក់ទោសឃុំខ្លួនបានដោយថ្លឹងថ្លែងអំពីផលប្រយោជន៍របស់អនីតិជនទំនាស់នឹងច្បាប់ និងផលប្រយោជន៍នៃសន្តិសុខសង្គម និង សណ្តាប់ធ្នាប់សាធារណៈ។

ករណីនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបិទមហាសន្និបាតវិស័យយុត្តិធម៌កាលពីយប់ថ្ងៃទី២៩ ខែមីនាថា ដោយសារតែចរិតលក្ខណៈនៃការប្រព្រឹត្តបទល្មើសរបស់ជនល្មើសអនីតិជនអាយុ១៤ ទៅដល់ ១៨ឆ្នាំនាពេលបច្ចុប្បន្នមានលក្ខណៈសាហាវដែលនឹងអាចប៉ះពាល់ទៅដល់សន្តិសុខសង្គមប្រសិនជាតុលាការសម្រេចបង្វែរឲ្យពួកគេមានសេរីភាពវិញនោះ អង្គសន្និបាតបានសម្រេចឲ្យតុលាការថ្លឹងថ្លែងលើករណីនេះ។

លោកថា៖ «នៅក្នុងអង្គមហាសន្និបាតបានសម្រេចថាវិធានការបង្វែរសម្រាប់អនីតិជនគឺជាអតិភាពក៏ប៉ុន្តែប្រសិនជាមើលទៅថាមិនកើតទេ! ប្រសិនជាយើងប្រើវិធានការបង្វែរនេះវាធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខសង្គម ឬមួយមានព្យសនកម្មធ្ងន់(ការធ្វើឲ្យខូចខាត) អាហ្នឹងត្រូវថ្លឹងថ្លែងនឹងមានតុល្យភាពគ្នាថាត្រូវឃុំខ្លួន ឬក៏ប្រើវិធានការបង្វែរ»

ទោះជាយ៉ាងណាសម្រាប់អនិកជនដែលមានអាយុក្រោម ១៤ឆ្នាំដែលប្រព្រឹត្តបទល្មើសគឺមិនទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក