ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មហាសន្និបាតវិស័យយុត្តិធម៌សម្រេចបង្កើតឲ្យមានមន្ត្រីទទួលបន្ទុកបញ្ជូនសេចក្តីសម្រេចរបស់តុលាការ

ភ្នំពេញ៖ មហាសន្និបាតវិស័យយុត្តិធម៌សម្រេចឲ្យមានមន្ត្រីទទួលបន្ទុកបញ្ជូនសេចក្តីសម្រេចរបស់តុលាការ ការធ្វើបែបនេះគឺដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាពនៃការជូនដំណឹង និងការបញ្ជូនសេចក្តីសម្រេចរបស់តុលាការ។

បើតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្តចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកប្រតិបត្តិការបញ្ជូន ដែលទទួលប្រតិភូកម្មអំណាចពីអាជ្ញាសាលា ឬក្រឡាបញ្ជី ហើយមន្ត្រីនេះត្រូវស្ថិតក្រោម ការទទួលខុសត្រូវរួមរបស់ប្រធានសាលាជម្រះក្តី។

បើតាមការសម្រេចនេះ ក្រសួងយុត្តិធម៌ក៏ត្រូវពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសការពិភាក្សាររៀបចំយន្តការរួមមួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃក្នុងការអនុវត្តកិច្ចការបញ្ជូនឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវតាមការកំណត់ របស់ច្បាប់ជាធរមានផងដែរ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់បន្ថែមថា៖ «ការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី នឹងត្រូវបញ្ចូលបន្ថែមនូវរបៀបនៃការបញ្ជូន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឬប្រព័ន្ធទំនាក់ទំនងសង្គម ដែលធានាបាននូវប្រសិទ្ធភាព ភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយថវិកាលើកិច្ចការបញ្ជូននេះ»។

គួរឲ្យដឹងផងដែរថាការបញ្ជូនសេចក្តីសម្រេចរបស់តុលាការពីមុនជាតួនាទីរបស់ក្រឡាបញ្ជី និងអាជ្ញាសាលា តែបញ្ហានោះគឺអ្នកទាំងពីរមានការងារច្រើនដែលប៉ះពាល់ដល់ការងារក្នុងការបញ្ជូនសេចក្តីសម្រេចកន្លងទៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក