ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងពង្រឹងខាងវិន័យលើចៅក្រមដែលប្រើអំណាចបំពានលើការសម្រេចចេញដីកាសម្រេចរក្សាការពារ

ភ្នំពេញ៖ មហាសន្និបាតវិស័យយុត្តិធម៌បានគាំទ្រឱ្យមានយន្តការវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពង្រឹងការត្រួតពិនិត្យខាងវិន័យ ក្នុងករណីដែលមានការប្រើឆន្ទានុសិទ្ធិដោយរំលោភបំពានរបស់ចៅក្រមក្នុងការសម្រេចចេញដីកាសម្រេចរក្សាការពារ សំដៅធានាការអនុវត្តច្បាប់ឱ្យបាន ត្រឹមត្រូវ និងលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនលើវិស័យយុត្តិធម៌។

នេះបើតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្តចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានឹងការមានវិធានការវិន័យមហាសន្និបាតវិស័យយុត្តិធម៌បានគាំទ្រឱ្យមានការប្រើប្រាស់ទម្រង់រួមនៃដីកាសម្រេចរក្សាការពារ ដែលបង្កើត ដោយក្រុមការងារ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមសាលាជម្រះក្តី ដើម្បីធានាសង្គតិភាព ទាំងលើ ទម្រង់ដីកា ទាំងលើខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់ តាមប្រភេទនៃការចាត់ចែងរក្សាការពារ និងអាចយកទៅអនុវត្តបានដោយប្រសិទ្ធភាព។

ក្នុងសេចក្ដីប្រកាសនោះក៏បានសម្រេចឲ្យមានការផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយ ដោយប្រើប្រាស់នូវបណ្តាញទំនាក់ទំនង សង្គមនានា ជាអាទិ៍ Facebook ឬ Telegram ដែលគ្រប់គ្រងដោយក្រសួងយុត្តិធម៌ ហើយការវាយតម្លៃ អចលនវត្ថុដែលត្រូវលក់ដោយបង្ខំត្រូវធ្វើឡើងដោយក្រុមហ៊ុនដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌ ខណៈដែលនីតិវិធីនៃការលក់ដោយបង្ខំចំពោះអចលនវត្ថុ នឹងត្រូវបានពិនិត្យកែសម្រួលឱ្យមានលក្ខណៈសាមញ្ញ ហើយការកែសម្រួលនេះនឹងត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌ នៃការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីធានាភាពឆាប់រហ័ស និងប្រសិទ្ធភាពនៃការអនុវត្តការលក់ដោយបង្ខំនេះ។

គួរឱ្យដឹងផងដែរមហាសន្និបាតវិស័យយុត្តិធម៌ជាប្រវត្តិសាស្ត្រលើកទី១ដ៏ធំបានរៀបចំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមីនា ដោយមានថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញាមកពីសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសប្រមាណជាង ៧០០នាក់ចូលរួម។

មហាសន្និបាតនេះគឺជា ឱកាសនៃការជួបជុំដ៏កម្រមួយរៀបចំឡើងក្នុងគោលបំណង អនុញ្ញាតឱ្យចៅក្រម ព្រះរាជអាជ្ញា និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ពិនិត្យ និងពិភាក្សាលើបញ្ហា ប្រឈមសំខាន់ៗមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងសម្រេចដាក់ចេញនូវដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា ដែលអាចធានាបាននូវការឯកភាពទាំងគោលជំហរ ទាំងទស្សនៈក្នុងការអនុវត្តនៅតាមសាលាជម្រះក្តី និង អង្គការ អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សំដៅ “រួមពិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងចក្ខុវិស័យរួមតែមួយ ក្នុងជំហានកាន់តែបុរេសកម្ម កាន់តែសកម្ម កាន់តែស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីនាំ មកនូវការប្រែប្រួលជាវិជ្ជមានបន្ថែមទៀតសម្រាប់វិស័យយុត្តិធម៌៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក