ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីកូរ៉េខាងត្បូង ថ្កោលទោសលើក្រុមគ្រូពេទ្យដែលតវ៉ាខណៈកូដកម្មនៅបន្តអូសបន្លាយ

កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទ ទី០១ ខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានថ្កោលទោសចំពោះ "ក្រុមគ្រូពេទ្យ" ដែលប្រឆាំងនឹងការកែទម្រង់វិស័យសុខាភិបាលដោយនិយាយថា រដ្ឋាភិបាលនឹងមិនគាំទ្រផែនការរបស់ក្រុមវេជ្ជបណ្ឌិតដែលបានតវ៉ាបង្កជាកូដកម្មរយៈពេលជាងមួយខែកន្លងមកនេះទេ។ 

ថ្មីៗនេះ មន្ទីរពេទ្យជាច្រើនកន្លែងត្រូវបង្ខំចិត្តលុបចោលការព្យាបាល និងការវះកាត់សំខាន់ៗ ចាប់តាំងពីក្រុមគ្រូពេទ្យកម្មសិក្សារាប់ពាន់នាក់បានធ្វើកូដកម្មតវ៉ាដោយការលាឈប់ពីការងារ ក្នុងគោលបំណងប្រឆាំងនឹងកំណែទម្រង់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលដែលបានស្នើឡើង ហើយរដ្ឋាភិបាលពុំមានការឆ្លើយតបណាមួយចំពោះការទាមទារនេះឡើយ ផ្ទុយមកវិញរដ្ឋាភិបាលបានធ្វើការគំរាមថានឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើគ្រូពេទ្យដែលធ្វើកូដកម្មទាំងនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលបំណងបង្កើនការទទួលចុះឈ្មោះសិស្សពេទ្យចំនួន ២,០០០នាក់ចាប់ពីឆ្នាំក្រោយ ក្នុងគោលបំណងបង្កើនធនធានគ្រូពេទ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃវិស័យសុខាភិបាលរបស់ខ្លួន។ យ៉ាងណាមិញ គម្រោងនេះត្រូវបានក្រុមវេជ្ជបណ្ឌិតជំទាស់ ដោយលើកឡើងពីគុណភាពនៃធនធានដែលបណ្ដុះបណ្ដាលសិស្សពេទ្យទាំងនោះ។ តាមរយៈការផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ លោកប្រធានាធិបតី Yoon Suk Yeol ថ្លែងថា៖ "តួលេខចំនួន ២,០០០នាក់នេះ មិនមែនជាតួលេខចៃដន្យដែលយើងសម្រេចនោះទេ។ ផ្ទុយទៅវិញ យើងបានពិនិត្យយ៉ាងល្អិតល្អន់នូវស្ថិតិពាក់ព័ន្ធ និងការស្រាវជ្រាវ និងពិនិត្យមើលស្ថានភាពវេជ្ជសាស្ត្របច្ចុប្បន្ន និងអនាគត"។

គួរឱ្យដឹងថា វេជ្ជបណ្ឌិតរាប់ពាន់នាក់កំពុងប្រឈមមុខនឹងការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ខ្លួន ប៉ុន្តែលោកប្រធានាធិបតីបានជំរុញឱ្យក្រុមគ្រូពេទ្យត្រឡប់ទៅបំពេញការងារនៅតាមស្ថាប័នរបស់ខ្លួនរៀងៗខ្លួនឡើងវិញ មុននឹងដំណើរការនៃការដាក់ពិន័យពីរដ្ឋបាលនៃក្រសួងសុខាភិបាលចូលជាធរមាន។ គួរឱ្យដឹងថា នាពេលកន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្លាប់ព្យាយាមជាច្រើនលើកច្រើនសារក្នុងការបង្កើនតួលេខនៃសិស្សចូលរៀនពេទ្យ ប៉ុន្តែផែនការទាំងអស់ត្រូវបានបរាជ័យ ខណៈលោក Yoon Suk Yeol ថ្លែងថា លោកមិនអាចឱ្យផែនការនេះទទួលរងបរាជ័យម្តងទៀតឡើយ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក