ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ឥណ្ឌូនេស៊ី លោក Prabowo Subianto កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ឥណ្ឌូនេស៊ី លោក Prabowo Subianto ត្រូវគេរំពឹងថានឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នារដ្ឋធានីប៉េកាំង សម្រាប់កិច្ចពិភាក្សាកំពូលមួយ ពោលគឺមិនដល់រយៈពេល ២ខែផងក្រោយការឈ្នះការបោះឆ្នោត។ គួរបញ្ជាក់ថា លោក Prabowo កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសចិន តបតាមការអញ្ជើញរ​បស់លោក Xi ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បើទោះបីជាប្រធានាធិបតីឈ្នះឆ្នោតរូបនេះនឹងត្រូវស្បថចូលកាន់តំណែងនាខែតុលាខាងមុខក៏ដោយ។ 

គួរបញ្ជាក់ថា ចិនបានក្លាយជាមិត្តបរទេសដំបូងដែលលោក Prabowo បំពេញទស្សនកិច្ចក្រោយការឈ្នះឆ្នោត ខណៈលោកបានគូសបញ្ជាក់អំពីភាពជាដៃគូជិតស្និទ្ធដែលបានបង្កើតឡើងក្នុងទសវត្សរ៍កន្លងមកក្រោមការដឹកនាំរបស់ប្រធានាធិបតីកំពុងកាន់អំណាចលោក Joko Widodo។ យ៉ាងណាមិញ គេសង្កេតឃើញថា លោក Widodo ដែលជាប្រធានាធិបតីបច្ចុប្បន្ន ពុំបានបំពេញទស្សនកិច្ចនៅឯបរទេសមុនការកាន់តំណែងដូចអ្វីដែលលោក Prabowo កំពុងធ្វើនោះឡើយ។ ប៉ុន្តែទោះបីជាបែបណាក្ដី ទស្សនកិច្ចដំ​បូងរបស់លោក Widodo ក្រោយស្បថចូលកាន់តំណែងក៏បានធ្វើដំណើរទៅប្រទេសចិនដូចគ្នា ពោលគឺការចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងឆ្នាំ២០១៤។ 

គួរឱ្យដឹងថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ផ្អែកលើការធ្វើពាណិជ្ជកម្មលើធនធានធម្មជាតិដូចជាធ្យូងថ្ម និងនីកែល ដែលជាប្រភពថាមពលយ៉ាងសំខាន់សម្រាប់ជួយជំរុញសេដ្ឋកិច្ចចិនកន្លងមក។ ជាថ្នូរ ចិនក៏បានវិនិយោគក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងឧស្សាហកម្មសំខាន់ៗជាច្រើនរបស់ឥណ្ឌូនេស៊ី រួមទាំងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ផងដែរ។ 

គួរឱ្យដឹងថា ក្រៅពីការបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Prabowo Subianto ក៏គ្រោងនឹងបន្តបំពេញទស្សនកិច្ចរបស់លោកនៅប្រទេសជប៉ុននាថ្ងៃទី២ និងថ្ងៃទី៣ ខែមេសា ដោយលោកគ្រោងនឹងមានជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងមន្រ្តីជាន់ខ្ពស់របស់ជប៉ុនជាច្រើនរូបផ្សេងទៀត។ នេះបើតាមការឱ្យដឹងពីប្រមុខខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshimasa Hayashi នៅថ្ងៃចន្ទនេះ៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក