ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ មានតែព្រះឥន្ទមួយគត់ដែលមានសិទ្ធិអាកាត់រឿងជីវិតខ្ញុំ 

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចតេជោ ហ៊ុន សែន បានថ្លែងលាជាចុងក្រោយនៅវិមានសភាបន្ទាប់ពីសម្ដេចនឹងបន្តតំណែងថ្មីនៅព្រឹទ្ធសភា។ នៅក្នុងការថ្លែងការរយៈពេលប្រមាណ ២០នាទីសម្តេចតេជោបានលើកឡើងថា ជីវិតរបស់សម្ដេចមានតែព្រះឥន្ទមួយគត់ដែលជាអ្នកកំណត់។

ថ្លែងសារលាសមាជិកសភានៅក្នុងសម័យប្រជុំពេញអង្គសភាព្រឹកថ្ងៃទី១ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណទៅដល់សមាជិកសភាទាំងអស់តាំងពីការកកើតឡើងនៃសភាជាលើកដំបូងនៅឆ្នាំ១៩៨១ រហូតមកដល់ពេលបច្ចុប្បន្នដែលតែងតែគាំទ្រដល់គោលនយោបាយរបស់សម្ដេចជានិច្ច។ សម្ដេចបានបន្តថារហូតមកដល់ពេលនេះសម្ដេចបានកាន់តំណែងជាសមាជិកសភាអស់រយៈពេលជិតពាក់កណ្ដាលសតវត្សទៅហើយ។ 

ក្នុងការថ្លែងនោះ ដោយទំនងសំដៅទៅដល់វាសនារបស់សម្ដេច អតីតនាយករដ្ឋមន្ត្រីដែលនៅតែមានឥទ្ធិពលសម្ដេចតេជោបានបញ្ជាក់ថាមានតែព្រះឥន្ទមួយគត់ជាអ្នកកំណត់ទៅលើជីវិតរបស់សម្ដេច។ 

សម្ដេចថា៖ «មានតែព្រះឥន្ទមួយគត់ដែលមានសិទ្ធិអាកាត់ជីវិតរបស់ខ្ញុំដល់ពេលណា។ យមរាជគ្មានសិទ្ធិទេ»។ 

គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជាសមាជិកសភាជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ និងបន្តដំណែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាទី២ ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន៤៣ឆ្នាំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក