អន្តរជាតិ: ដូចរឿងកំប្លែងចាស់និយាយថា“ ហេតុអ្វីបានជាមាន់ឆ្លងផ្លូវ? ដើម្បីទៅម្ខាងទៀត!”។ អ្នកធ្វើដំណើរនៅលើផ្លូវហាយវេនៅទីក្រុងភឺត ប្រទេសអូស្រ្តាលីបានបញ្ឈប់ការធ្វើដំណើររបស់ពួកគេដើម្បីឲ្យសត្វក្ងានឆ្លងផ្លូវ។
អ្នកបើកម៉ូតូម្នាក់បានថតអ្នកបើកបររថយន្តម្នាក់ដែលជួយសង្គ្រោះសត្វក្ងានខ្មៅដែលកំពុងព្យាយាមឆ្លងផ្លូវ។ ពិតជាអស្ចារ្យមែនទែននៅវេលាព្រឹកព្រលឹមអ្នករាល់គ្នាបានឈប់នៅលើផ្លូវហាយវេ (Perth’s Kwinana Freeway) ដើម្បីឱ្យសត្វក្ងានដើរឆ្លងផ្លូវ៕