ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការស្រលាញ់វប្បធម៌ត្រូវចូលរួមបង្ហាញនូវប្រពៃណីជាតិ

ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់អាជ្ញាធរខេត្តរាជធានីទូទាំងប្រទេសឲ្យរៀបចំនូវការលេងល្បែងប្រជាប្រិយ៍ ការប្រគុំវង់ភ្លេង និងរាំបទភ្លេងប្រជាប្រិយខ្មែរ រួមទាំងស្នើទៅដល់យុវជនយុវនារីចេះគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរទៅវិញទៅមកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឲ្យពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខជាពិធីមួយដែលពោរពេញទៅដោយក្ដីសប្បាយរីករាយនៃប្រជាជនខ្មែរទូទាំងប្រទេស ជាមួយនឹងការលេងល្បែងប្រជាប្រិយ ការរាំកំសាន្តចម្រៀងបែបប្រពៃណី ដោយជំរុញទៅជាពិសេសទៅដល់យុវជនយុវនារី។

សម្ដេចថា៖ «នេះហើយជាការរួមគ្នាស្រឡាញ់ប្រពៃណីវប្បធម៌ជាតិ»។

ដោយមិនបានលើកពីការលេងជះទឹក និងប៉ាតម្សៅ សម្ដេចធិបតីបានស្នើទៅដល់យុវជនយុវនារីទាំងអស់ត្រូវចូលរួមលេងសប្បាយប្រកបដោយការគោរព និងជាពិសេសមិនប៉ះពាល់ទៅដល់សិទ្ធិនិងថ្លៃថ្នូររបស់ក្មេងស្រី។

ជាមួយគ្នានេះសម្ដេចក៏បានជំរុញការសប្បាយរីករាយដោយមិនមានគ្រឿងស្រវឹងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក