ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យសិក្សាចងក្រងច្បាប់ទូន្មានពីបុរាណធ្វើជាសៀវភៅឡើងវិញ ដោយថាទោះបីជាសង្គមវិវត្តទៅកាន់តែទំនើបប៉ុន្តែវាក៏ត្រូវការការអភិរក្សនូវក្បួនច្បាប់ពីបុរាណផងដែរ។
ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាជាមួយការចងក្រងដោយច្បាប់ទូន្មានពីបុរាណនេះក៏រួមទាំងមានការស្រាវជ្រាវពីសម្លៀកបំពាក់របស់ខ្មែរពីបុរាណឡើងវិញផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អស់រយៈពេលជាង ៣០ឆ្នាំហើយដែលរដ្ឋាភិបាលកម្ពុជាបានធ្វើនឹងការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរ ហើយការងារនេះនឹងនៅតែបន្តជារៀងរហូត៕