ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ខណៈប្រទេសមួយចំនួនទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបាន

ភ្នំពេញ: ខណៈប្រទេសមួយចំនួនទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបាន ផ្ទុយទៅវិញប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយដែលចាក់ វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនិងមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ឥឡូវនេះ ប្រទេសកម្ពុជាបាននឹងកំពុងចាក់ដូសទី ៣ ដល់ក្រុមជួរមុខបន្ថែមទៀតដែលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែនដែលមាននាក់ទំនងល្អជាបុគ្គល និងជាអន្តរជាតិ នេះបើយោងតាមការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថាការទិញវ៉ាក់សាំង មកចាក់ជូនប្រជាជនប្រមុខរាជរដ្ឋាភិបាលបានចំណាយថវិកា អស់រាប់រយលានដុល្លា។ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ក៏មានការពន្យល់បកស្រាយនូវរាល់វិធានការ ការពារ ទប់ស្កាត់ ការព្យាបាល និងវិធីសាស្រ្តនានាជាច្រើន ជាពិសេសការលើកទឹកចិត្តដល់គ្រួសារ បងប្អូនដែលឆ្លងជំងឺកូវីដ-១៩ ហើយត្រូវតែ ប្រឹងប្រែងអនុវត្តន៏ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការហាត់ប្រាណជាប់ជាប្រចាំ និងកុំអោយមានការបាក់ទឹកចិត្តអោយសោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក