លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជាគ្រោងដាក់ពាក្យ «សង្ក្រាន្តកម្ពុជា» ទៅអង្គការយូណេស្កូនៅឆ្នាំ២០២៥

ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ឲ្យធ្វើការរៀបចំឯកសារដើម្បីត្រៀមដាក់ទៅអង្គការយូណេស្កូនៅ«សង្ក្រាន្តកម្ពុជា» ដែលយ៉ាងយូរបំផុតគឺនៅត្រឹមឆ្នាំ២០២៥។

ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់ពលរដ្ឋកុំមានការបារម្ភទាក់ទងទៅនឹងការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅសង្ក្រាន្តប្រទេសថៃ ដោយថាពាក្យនេះមិនមែនជាពាក្យផ្ដាច់មុខរបស់ប្រទេសណាមួយនោះទេពោល គឺមាននៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវផងដែរ។

សម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ដើម្បីរៀបចំក្នុងការដាក់ពាក្យនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះសម្ដេចក៏ជំរុញឲ្យប្រើប្រាស់ពាក្យសង្ក្រាន្តនេះនៅក្នុងរដូវកាលចូលឆ្នាំឲ្យបានទូលំទូលាយដូចពីមុនផងដែរ។

សម្ដេចថា៖ «មិនមែនថៃចុះវាប៉ះពាល់ដល់ការប្រើពាក្យសង្ក្រាន្តនៅកម្ពុជានោះទេយើងនៅតែប្រារព្ធបាន»។

សម្ដេចធិបតីបានបញ្ជាក់ថា អស់រយៈពេលជាង ៣០ឆ្នាំហើយដែលរដ្ឋាភិបាលកម្ពុជាបានធ្វើនឹងការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរ។ ក្នុងនោះសម្ដេចក៏បង្ហើបបន្ថែមថាក្រៅពីសម្បត្តិវប្បធម៌ដែលបានចុះបញ្ជីរួចហើយក្នុងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីនៅសម្បត្តិវប្បធម៌មួយចំនួនទៀតផងដែរដូចជា អាពាហ៍ពិពាហ៍ខ្មែររួមទាំងការប្រើប្រាស់សម្លៀកបំពាក់ និងក្រមាជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក