ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ ការរើសអភិបាលក្រុងស្រុកនឹងត្រូវពិនិត្យឡើងវិញ

ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីការរៀបចំក្នុងការជ្រើសរើសអភិបាលក្រុងស្រុកឡើងវិញដើម្បីឲ្យត្រូវទៅនឹងសមត្ថភាពរបស់ពួកគេ។ សម្ដេចលើកឡើងបែបនេះគឺដើម្បីពង្រឹងយុត្តិធម៌ ការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅនឹងកន្លែង។

ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យន្តការដោះស្រាយទំនាស់និងបញ្ហារបស់ប្រជាពលរដ្ឋគឺសំខាន់ណាស់នៅក្នុងថ្នាក់ស្រុក។

សម្ដេចថាប្រសិនជាស្រុកមានការដោះស្រាយទាន់ពេលវេលា នោះប្រាកដណាស់មិនមានបញ្ហាធំនោះទេ។ សម្ដេចបានប្រៀបធៀបការដឹកនាំមួយដែលមានប្រសិទ្ធភាពគឺត្រូវការមេដឹកនាំខ្លាំង និងការគាំទ្រខ្លាំង។

សម្ដេចបានបន្ថែមថា៖ «ត្រូវយកមេទ័ពខ្លាំងមកដាក់កន្លែងក្ដៅ»

សម្ដេចជឿថាការរៀបចំបែបនេះនឹងអាចធ្វើទៅបាន ហើយនឹងធ្វើឲ្យយន្តការនៃការដោះស្រាយបញ្ហា និងមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក៏ដូចជាអភិបាកស្រុកនិងក្រុងទាំងអស់នោះផងដែរ។

សម្ដេចថា៖ «បើគាត់(អភិបាលស្រុកក្រុង)មិនមានជំនាញកន្លែងក្ដៅ(បញ្ហា)ដាក់គាត់កន្លែងហ្នឹងក៏មិនយុត្តិធម៌សម្រាប់គាត់ដែរ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក