ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេច សាយ ឈុំ ឯកឧត្តម ទេព ងន និងឯកឧត្តម ស៊ឹម កា

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៩ ខែមីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតចំនួន ៣ ផ្សេងៗគ្នា អបអរសាទរ និងជូនពរចំពោះសម្តេចវិបុលសេនាភក្ដី សាយ ឈុំ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងលិខិតចុះហត្ថលេខានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងការកោតសរសើរដោយសុទ្ធចិត្តជូនចំពោះឥស្សរជនទាំងបីរូបរួមមានសម្តេចវិបុលសេនាភក្ដី សាយ ឈុំ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា  ដែលមានស្វាមីភក្ដិចំពោះរាជបល្ល័ង្គ ការពារ គោរពព្រះពុទ្ធសាសនា និងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្រ្តី ព្រមទាំងត្រាស់បង្គាប់តែងតាំងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក