ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនឹងត្រូវធ្វើវិសោធនកម្មឡើងវិញដើម្បីសម្របតាមបរិបទសង្គម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឲ្យដឹងថាច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នឹងត្រូវធ្វើពិសោធនកម្មកែសម្រួលឡើងវិញដើម្បីស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ន។

ការធ្វើវិសោធនកម្មនេះគឺបន្ទាប់ពីមហាសន្និបាតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជារវាងក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការដែលរៀបចំរយៈពេលបីថ្ងៃពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនានៅសណ្ឋាគារហ្គាឌិនស៉ីធី ភ្នំពេញ។

ក្រមចំនួន៤ ដែលនឹងធ្វើវិសោធនកម្មនេះរួមមានក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី។

ការសើរើច្បាប់ទាំងនេះគឺដោយសារតែមានការពិបាកក្នុងការប្រើប្រាស់ពាក្យដែលមានភាពស្មុគស្មាញ ការលំបាកក្នុងការចេញដីកា និងភាពលំបាកក្នុងនីតិវិធីមួយចំនួនក្នុងក្រមទាំង៤ខាងលើ។

ជាងនេះទៅទៀតក៏ទាក់ទងជាមួយនឹងការជូនដំណឹងនិងការវិវត្តតាមសម័យកាលឌីជីថលនាពេលបច្ចុប្បន្នផងដែរ។

បើតាមលោក ជិន ម៉ាលីន គម្រោងក្នុងការធ្វើពិសោធនកម្មនេះនឹងអាចចាប់ផ្ដើមនៅឆ្នាំ២០២៤ នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក