ក្តីបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវីលចំពោះការបង្កើតស្ថាប័នសិទ្ធិមនុស្សកម្ពុជាគ្រាន់តែជាចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវ
ភ្នំពេញ: លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០ថាគ្រាន់តែជាការបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវតែប៉ុណ្ណោះ។ ការឆ្លើយតបបែបនេះដោយមានហេតុផលចំនួន៥។
ដូចដែលបានដឹងហើយថាការបង្កើតស្ថាប័នសិទ្ធិមនុស្សកម្ពុជាគឺជាភាពទទួលខុសត្រូវរបស់ក្រុមសង្គមស៊ីវិលតាំងពីឆ្នាំ១៩៩៧ ប៉ុន្តែដោយគ្មានការរំកិលទៅមុខ រាជរដ្ឋាភិបាលក៏បានសម្រេចប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំ។ ខណៈពេលនោះដែលក្រុមសង្គមស៊ីវិលបានធ្វើការរិះគន់ពីប្រសិទ្ធភាពការងារទាំងដែលស្ថាប័នស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ។
មួយវិញទៀតតាមរយៈការបង្ហាញក្តីព្រួយបារម្ភរបស់ក្រុមសង្គមស៊ីវិលទាក់ទងនឹងគោលការណ៍ទីក្រុងប៉ារីសនិងគោលការណ៍អន្តរជាតិមួយចំនួនដែលពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអណត្តិការងាររបស់ស្ថាប័ននេះ បានបង្ហាញថាពួកគេមិនបានអាននិងត្រួតពិនិត្យសេចក្តីព្រាងដំបូងនៃច្បាប់ដែលផ្តល់តាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ទេ តែបែរជាការរិះគន់និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។នេះបង្ហាញឲ្យឃើញថាពេលវរលាសាកសមក្នុងការបង្កើតស្ថាប័ននេះសំរាប់សង្គមស៊ីវីលមួយក្តាប់តូចនេះ លុះត្រាតែគណបក្សដែលពួកគេគាំទ្រនិងជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។