
សម្តេចតេជោ ហ៊ុន សែន និងអនុប្រធានគណៈកម្មការយោធាមជ្ឈិមចិន ជួបពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជំនួបទ្វេភាគីជាមួយលោក ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងអនុប្រធានគណៈកម្មការយោធាមជ្ឈិមចិន បានជជែកពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។
សម្តេចតេជោ ហ៊ុន សែន និង អនុប្រធានគណៈកម្មការយោធាមជ្ឈិមចិន បានបង្ហាញការពេញចិត្តចំពោះការរីកចំរើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងកម្ពុជា និងចិន៕