វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រសួងការងារកៀហ្ស៊ីស៊ីស្ថានអះអាងថា ពលរដ្ឋខ្លួនក្នុងប្រទេសរុស្សីកំពុងត្រូវអូសទាញឱ្យក្លាយជាក្រុមសកម្មប្រយុទ្ធ

កៀហ្ស៊ីស៊ីស្ថាន៖ ក្រសួងការងាររបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះថា ប្រជាជនកៀហ្ស៊ីស៊ីស្ថានដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសរុស្ស៊ីកំពុងត្រូវបានកំណត់គោលដៅជ្រើសរើសជាក្រុមសកម្មប្រយុទ្ធ និងជំរុញឱ្យប្រព្រឹត្តសកម្មភាពហិង្សានៅក្នុងប្រទេសនេះ។

សូមបញ្ជាក់ថា សមត្ថកិច្ចរបស់រុស្សីបានធ្វើការប​ង្ក្រាបនូវជនសង្ស័យចំនួន ៨នាក់ដែលក្នុងនោះមាន ៧នាក់មកពីប្រទេសតាហ្ស៊ីគីស្ថាន (Tajikistan) និងម្នាក់មកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលពួកគេត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់រង្គាលមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯសាលប្រគុំតន្ត្រីក្បែរទីក្រុងមូស្គូ។

គួរឱ្យដឹងថា មនុស្សរាប់ម៉ឺននាក់មកពីប្រទេសកៀហ្ស៊ីស៊ីស្ថានកំពុងតែបំពេញការងារនៅក្នុងប្រទេសរុស្សី ហើយក្រសួងការងាររបស់ប្រទេសនេះបានបញ្ជាក់ ជនជាតិរបស់ខ្លួនដែលកំពុងស្នាក់នៅក្នុងប្រទេសរុស្សីកំពុងត្រូវបានគេជ្រើសរើស និងអូសទាញតាមរយៈវិធីសាស្រ្តផ្សេងៗឱ្យពួកគេបំពេញការងារជាជនសកម្មប្រយុទ្ធ។ បច្ចុប្បន្ននេះ ប្រជាជនរុស្សីកំពុងមានការខឹងសម្បារជាខ្លាំងចំពោះជនអន្តោប្រវេសន៍ និងពលករដែលមកពីបណ្ដាប្រទេសមូស្លីមភាគកណ្ដាលទ្វីបអាស៊ី ជុំវិញហេតុការណ៍បាញ់ប្រហារ និងសម្លាប់រង្គាលនៅក្បែររដ្ឋធានីរបស់ខ្លួន។

ថ្មីៗនេះ រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានក៏បានជំរុញឱ្យពលរដ្ឋខ្លួនផ្អាកការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ប្រសិនបើគ្មានការចាំបាច់ ខណៈអ៊ូបេគីស្ថានដែលជាប្រទេសមានពលករចំណាកស្រុកច្រើនបំផុតមួយទៅកាន់រុស្សី ក៏បានប្រកាសហាមប្រាមប្រជាពលរដ្ឋខ្លួនដូចគ្នានេះដែរ។ 

សូមប​ញ្ជាក់ថា ក្រុមរដ្ឋឥស្លាម (IS) បានចេញមុខប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ថែមទាំងបានចេញផ្សាយវីដេអូនៃការបាញ់រះដែលបណ្ដាលឱ្យមនុស្សស្លាប់ ១៤៣នាក់នេះទៀតផង។ ដោយឡែក រុស្សីបានដាក់ការសង្ស័យទៅលើអ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដោយមិនបានផ្តល់ភស្តុតាងលម្អិតជាក់លាក់ណាមួយឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក