ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសមរតកតេជោជាន់ទី២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស មរតកតេជោ ជាន់ទី២ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុន្នីវង្ស។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ស្ពានអាកាសនេះនឹងដាក់ដំណើរការជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤តទៅ ដោយសង្ឃឹមថានឹងជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតនូវចំណុចផ្លូវប្រសព្វខាងក្រោមស្ពានអាកាសនេះ។

គួរឱ្យដឹងដែរថាស្ពានអាកាសមរតកតេជោដែលមានកម្ពស់ពីរជាន់ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេតេជោ ហ៊ុន សែន ដោយមានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជាជាអ្នកទទួលសាងសង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក