ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Premier League មិនអនុញ្ញាតឱ្យកីឡាករចេញទៅប្រទេសស្ថិតក្នុងបញ្ជីក្រហមឡើយ

អង់គ្លេស៖ ក្លិបនៅក្នុងក្របខណ្ឌកំពូលអង់គ្លេស English Premier League នឹងមិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួន ចូលរួមភារកិច្ចជម្រើសជាតិជាមួយបណ្តាប្រទេសដែលស្ថិតក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេសឡើយ ដែលមូលហេតុសំខាន់បំផុតគឺដើម្បីបញ្ចៀសកីឡាករទាំងនោះ កុំឱ្យត្រូវធ្វើចត្តាឡីស័កពេលដែលត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ។

បើតាមទិន្នន័យពីលីគកំពូលអង់គ្លេសបានបង្ហាញថា មានកីឡាករប្រមាណជិត ៦០នាក់ ដែលគ្រោងធ្វើដំណើរទៅប្រកួតអន្តរជាតិនាវគ្គជម្រុះ FIFA World Cup នៅបណ្តាប្រទេសស្ថិតក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេសចំនួន ២៦ប្រទេស ដែលនឹងធ្វើឡើងនៅខែកញ្ញាខាងមុខនេះ។

គួរឱ្យដឹងថា ចក្រភពអង់គ្លេសបានតម្រូវឱ្យអ្នកដំណើរដែលចូលមកទឹកដីអង់គ្លេសពីបណ្តាប្រទេសស្ថិតក្នុងបញ្ជីក្រហម ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ដែលមានន័យថាពួកគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ២ប្រកួតនៅក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស។

ស្ថាប័នក្លិបបាល់ទាត់អឺរ៉ុប ឬ European Club Association និង FIFA បាននឹងកំពុងពិចារណា រកដំណោះស្រាយរួមមួយជុំវិញបញ្ហាខាងលើនេះ ត្បិតបញ្ហាប្រឈមជារួមទាំង ECA និង FIFA ពិតជាមិនអាចខ្វះបានឡើយនៅវត្តមានកីឡាករសំខាន់ៗសម្រាប់ការប្រកួតរបស់ខ្លួន ដោយលីគនៅតំបន់អឺរ៉ុបចាប់ផ្តើមមមាញឹកនឹងការប្រកួតរបស់ខ្លួនពីខែសីហានេះ ខណៈ FIFA នឹងមានកម្មវិធីប្រកួតអន្តរជាតិ (International Break) ដែលរួមទាំងវគ្គជម្រុះ FIFA World Cup ២០២២ ដែលនឹងធ្វើឡើងនៅខែកញ្ញា និងខែតុលានេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក