ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យ៖ ការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យបាត់បង់ទំនុកចិត្តក្នុងសង្គម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា ការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ ការបាត់បង់សណ្តាប់ធ្នាប់ បាត់បង់ទំនុកចិត្តក្នុងសង្គម និងផលវិបាកជាច្រើនទៀតមិនអាចនឹកស្មានដល់។

លោក ទេព អស្នារិទ្ធ ថ្លែងដូចនេះបន្ទាប់ពីគេហទំព័រសារព័ត៌មានទាំង៣ បានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងសង្គមកម្ពុជាក៏ដូចជាសង្គមជាតិផ្សេងទៀតលើពិភពលោកដែរ ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានពិត មានតុល្យភាពពីសំណាក់អ្នកសារព័ត៌មាន ពិតជាបានចូលរួមដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។

លោកបញ្ជាក់ទៀតថា រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់។

លោកបានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រសួងបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មាន ចំនួន ៦ អង្គភាព និងចំនួន ១ អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក