ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

World Bank៖ កម្ពុជាអាចសម្រេចគោលដៅបង្កើនចំនួនយានយន្តអគ្គិសនីលើដងផ្លូវ បើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពី «អនុសាសន៍សម្រាប់រៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី» បានផ្តល់នូវអនុសាសន៍សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំឡើងនូវក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងផ្តល់ទស្សនៈរួមជុំវិញការស្វែងរកវិធី ដែលអាចងាកចេញពីទីផ្សារ កំពុងគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធតែត្រូវបាននាំចូលពីក្រៅ។

របាយការណ៍បានបង្ហាញថា ដើម្បីធានាបានថាយានយន្តអគ្គិសនីមានវត្តមានធ្វើចរាចរលើដងផ្លូវ ច្រើនជាងយានយន្តប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្រ្តរឹតបន្តឹងបន្តិចម្តងៗ ហើយគួរតែអនុវត្តគោលនយោបាយ ដែលតម្រូវលែងឱ្យមានយានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើចរាចរលើដងផ្លូវតទៅទៀត នៅពេលដែលអាយុកាលរបស់វាចូលដល់រយៈពេលជាក់លាក់ណាមួយ។

ធនាគារពិភពលោកបញ្ជាក់ថា វិធីខាងលើនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្តថ្មី និងជួយបើកផ្លូវឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់តែលឿន។ សម្រាប់រយៈពេលខ្លីខាងមុខ ម៉ូតូ និងយានកង់បីប្រើអគ្គិសនី ត្រូវបានរំពឹងទុកថានឹងដើរតួនាំមុខគេនៅក្នុងអន្តកាលឆ្ពោះទៅការប្រើយានយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម ឱ្យដឹងថា គោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនី គឺអាចសម្រេចបានដោយនឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆតារបស់ខ្លួន។

លោកស្រីបានឱ្យដឹងទៀតថា គោលដៅនេះទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ ខណៈបច្ចុប្បន្នប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការប្រើប្រាស់យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ដែលនាំមកនូវការខាតបង់ធំដល់បរិស្ថាន និងជាឧបសគ្គមួយដល់ការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។

លោកស្រីគូសបញ្ជាក់ថា៖«យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅក្នុងអន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅក្នុងដំណើរទៅមុខ»។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចលោក រស់ សីលវ៉ា មានប្រសាសន៍ថារបាយការណ៍នេះបានបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរទៅរកការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

លោកបន្ថែមថា៖ «របាយការណ៍របស់ធានាគារពិភពលោកគឺជារបៀបវារៈរបស់រដ្ឋាភិបាលដើម្បីផ្ដល់អនុសាសន៍ដោយផ្ដោតទៅលើភស្ភុតាងដែលជាយុទ្ធសាស្រ្តក្របខណ្ឌដើម្បីផ្លាស់ប្ដូរនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា»។

គួរឱ្យដឹងដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយកាបូន រួមបញ្ចូលគោលដៅដែលមាន ៧០ភាគរយនៃម៉ូតូ និង ៤០ភាគរយ នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន ជាយានយន្តអគ្គិសនី នៅត្រឹមឆ្នាំ២០៥០។បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដងផ្លូវក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក