ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជាង៤៥លានដុល្លារ ដើម្បីគាំទ្រ CMAC អនុវត្តគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា”។

ហិរញ្ញប្បទានឥតសំណងនេះមានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៤ ដែលបានអនុម័តផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនានេះ ដោយគម្រោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់។

អគ្គនាយក CMAC លោក ហេង រតនា បានឱ្យដឹងថា គម្រោងក្នុងឆ្នាំ២០២៤នេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣.៤០០ហិកតា, ការស្រាវជាវនិងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងគ្រាប់បែកចង្កោមចំនួនប្រមាណ៩០០០ពហុកោណ(ទីតាំង) និង ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីនចំនួនជាង៣០០គោលដៅ។

គួរបញ្ជាក់ថា នេះជាគម្រោងជំនួយឆ្នាំទី២នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំ មីនា ២០០៣-កុម្ភៈ ២០២៦ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២លានដុល្លារអាម៉េរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក