ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈប្រតិភូរុស្ស៊ីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងដើម្បីពិភាក្សារួមគ្នាពីកិច្ចការចារកម្ម

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូនៃការិយាល័យចារកម្មខាងក្រៅរបស់រុស្ស៊ី បានបំពេញទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ចន្លោះថ្ងៃចន្ទ (ទី២៥) ដល់ថ្ងៃពុធសប្តាហ៍នេះ និងបានពិភាក្សារួមគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការធ្វើចារកម្ម។

យោងតាម KCNA បានឱ្យដឹងថា នាយកការិយាល័យចារកម្មបរទេសលោក Sergei E Naryshkin និងរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក Ri Chang Dae បានជជែកពិភាក្សាគ្នាទៅវិញទៅមកអំពីស្ថានភាពនានាលើឆាកអន្តរជាតិ និងតំបន់ទាក់ទងនឹងឧបទ្វីបកូរ៉េ និងរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានពិភាក្សារួមគ្នាក្នុងកម្រិតការងារទ្វេភាគីផងដែរ។ កូរ៉េខាងជើង និងរុស្សីក៏បានពិភាក្សារួមគ្នាផងដែរអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីដោះស្រាយលើបញ្ហាប្រឈមនៃចារកម្ម និងផែនការនានារបស់កងកម្លាំងនៃប្រទេសដែលមានអារិភាព។

ដោយឡែក គណៈប្រតិភូកូរ៉េខាងជើងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដឹកនាំដោយលោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាងជើង ក៏បានជួបប្រជុំគ្នានៅទីក្រុងហាណូយកាលពីថ្ងៃអង្គារផងដែរជាមួយលោកស្រី Truong Thi Mai សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម។

បើតាមការអះអាងពី KCNA ឱ្យដឹងថា កិច្ចពិភាក្សាទាំងពីរដែលបានធ្វើឡើងនេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការកែលម្អទំនាក់ទំនងនៃប្រទេសជាដៃគូ។  គួរឱ្យដឹងថា ជំនួបទាំងពីរនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងជើងបានព្យាយាមស្វែងរកទំនាក់ទំនងការទូតបរទេសរបស់ខ្លួនឡើងវិញ ក្រោយការបិទខ្ទប់ប្រទេសដោយសារបញ្ហាកូវីដ-១៩ អស់ជាច្រើនឆ្នាំ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក