បាត់ដំបង៖ អាជ្ញាធរបានឃាត់ខ្លួនមនុស្ស២នាល់ដែលបានឈូសឆាយដីព្រៃនៅចំណុចព្រំប្រទល់តំបន់០២ជាប់ព្រំ តំបន់០៣ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ជនសង្ស័យទាំង២នាក់នោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនខណៈពេលកំពុងបើកត្រាក់ទ័រឈូសឆាយដីព្រៃក្នុងតំបន់ហាមឃាត់។
ជនសង្ស័យចំនួន០២នាក់ឈ្មោះ សាំងសែន ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន (អ្នកបើកត្រា់ទរ័ បើកឱ្យម្ចាស់ឈ្មោះ ក្តាម)និង ឈ្មោះ កុយ ភារម្យ ភេទប្រុស អាយុ២៣ ឆ្នាំនៅ ភូមិផ្លិតជ្រុំឃុំក្រម៉ោយ ស្រុកវាវែង ខេត្តពោធិ៍សាត់ (អ្នកបើកត្រាក់ទរ័ បើកឱ្យម្ចាស់ត្រាក់ទរ័ ឈ្មោះ តាកុយ )។
អ្នកប្រព្រឹត្តុល្មើសទាំង០២នាក់នេះរួមនឹងវត្ថុតាងត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុថ្មគោលដើម្បីរៀបចំឯកសារបង្វែទៅរដ្ឋបាលជលផលដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់៕