ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Lionel Messi៖ អាយុមិនមែនជារឿងសំខាន់សម្រាប់ខ្ញុំក្នុងការសម្រេចចិត្តចូលនិវត្តន៍ឡើយ

កីឡា៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi លើកឡើងថា អាយុ ឬវ័យរបស់លោកពុំមែនជាកត្ដាដើម្បីសម្រេចចិត្តក្នុងផែនការនៃការចូលនិវត្តន៍ពីអាជីពបាល់ទាត់ឡើយ ដោយ Messi បន្ថែមថា លោកនៅមិនទាន់មានគំំនិតច្បាស់លាស់នៅឡើយថានឹងត្រូវបន្តលើកិច្ចការអ្វីទៀត នៅពេលនោះ (ការចូលនិវត្តន៍) ចូលមកដល់។

គួរបញ្ជាក់ថា Lionel Messi ដែលបានចំណាយពេល ១៧ឆ្នាំប្រកបអាជីពជាមួយ Barcelona មុនពេលផ្លាស់ទៅ Paris St Germain ក្នុងឆ្នាំ២០២១ និងបានផ្ទេរមក Inter Miami កាលពីឆ្នាំមុន នឹងឈានដល់វ័យ ៣៧ឆ្នាំនាពេលឆាប់ៗខាងមុខ ប៉ុន្តែកំពូលកីឡាកររូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា តួលេខនៃអាយុពុំមែនជាកត្តាសម្រេចចិត្តព្យួរស្បែកជើងដើរចេញពីទីលានសម្រាប់លោកឡើយ។ 

ក្នុងកិច្ចសម្ភាសន៍នៃកម្មវិធី Podcast មួយ Messi និយាយថា៖ "នៅពេលដែលខ្ញុំ​មិនអាចបង្ហាញទម្រង់លេងបាន, ពេលដែលខ្ញុំលែងរីករាយជាមួយបាល់ទាត់ ឬពេលដែលខ្ញុំមិនអាចជួយអ្វីមិត្តរួមក្រុមទៀតបាន (ខ្ញុំនឹងសម្រេចចិត្តចូលនិវត្តន៍)។ ខ្ញុំគឺជាមនុស្សដែលតែងតែរិះគន់ខ្លួនឯង ខ្ញុំដឹងថាពេលណាខ្ញុំលេងបាល់ល្អ ឬមិនល្អ មានន័យថាបើខ្ញុំមានអារម្មណ៍ថាលេងបាល់លែងល្អ នោះខ្ញុំនឹងសម្រេចចិត្តតែម្តង ដោយពុំគិតពីអាយុឡើយ"

ដោយឡែក នៅពេលដែលសួរអំពីគម្រោងបន្តក្រោយលោកចូលនិវត្តន៍ពីអាជីពជាកីឡាករ ម្ចាស់ពាន Ballon D'Or ៨សម័យកាលនេះ ពុំមានចម្លើយច្បាស់លាស់ណាមួយឡើយ។ Messi និយាយថា៖ "ខ្ញុំមិនទាន់បានគិតពីវានៅឡើយទេ។ សម្រាប់ពេលនេះ ខ្ញុំព្យាយាមរីករាយជារៀងរាល់ថ្ងៃ រាល់ពេល ដោយមិនគិតពីអនាគត។ នៅពេលនេះ ខ្ញុំមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយ (ក្រោយពេលបញ្ចប់អាជីពកីឡាករបាល់ទាត់) នៅឡើយទេ"។ 

ថ្មីៗនេះ Lionel Messi បានខកខានជួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់នឹង អែល សាវ៉ាឌ័រ និងកូស្តារីកា នៅលើទឹកដីអាមេរិក ដោយសារបញ្ហារបួសសរសៃពួរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក