ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបង្ខំចិត្តផ្លាស់ទីជម្រកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្រោយអ្នកស្រុកឥណ្ឌូណេស៊ីផ្ទុះកំហឹង

ឥណ្ឌូណេស៊ី៖ មន្ត្រីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍លិចទូកនៅឯឆ្នេរសមុទ្រភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន ត្រូវបានបង្ខំឱ្យចាកចេញពីជំរកបណ្តោះអាសន្នរបស់ពួកគេដោយសារតែមានការតវ៉ាពីប្រជាជនក្នុងតំបន់។ គួរឱ្យដឹងថា ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ត្រូវបានធ្វើទុកបុក្ខម្នេញជារៀងរាល់ឆ្នាំនៅឯប្រទេសមីយ៉ាន់ម៉ា ហើយជារឿយៗត្រូវបានគេប្រទះឃើញជនជាតិភាគតិចនេះបានព្យាយាមភៀសខ្លួនទៅដល់ប្រទេសកាន់សាសនាឥស្លាមដែលនៅក្បែរៗរួមមានម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

យ៉ាងណាមិញ លំហូរនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់ជាបន្តបន្ទាប់ចូលទៅក្នុងខេត្ត Aceh បានបង្កឱ្យមានការខឹងសម្បារ និងមិនពេញចិត្តពីសំណាក់​ប្រជាជនអ្នកស្រុកក្នុងតំបន់ ដែលបានព្យាយាមបណ្តេញពួកគេចេញពីទឹកដីឥណ្ឌូណេស៊ី ក៏ដូចជាមានហេតុការណ៍វាយប្រហារលើជម្រកកៀសខ្លួនរបស់បណ្តោះអាសន្នរបស់ពួកគេផងដែរនាពេលថ្មីៗនេះ។ អាជ្ញាធរបានសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៦៩នាក់ ដែលអណ្តែតតែលតោលលើនាវារបស់ខ្លួនដែលលិចលើផ្ទៃសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ ខណៈជនភៀសខ្លួន ៦នាក់ផ្សេងទៀតត្រូវបានសង្គ្រោះដោយអ្នកនេសាទក្នុងតំបន់។ 

អ្នកនៅរស់រានមានជីវិតដែលត្រូវបានសង្គ្រោះ ត្រូវបានគេផ្តល់ឱ្យនូវទីជម្រកក្នុងអគារចាស់របស់កាកបាទក្រហមនៅភាគខាងលិចខេត្ត Aceh ប៉ុន្តែអ្នកស្រុករាប់សិបនាក់បានសម្រុកចូលទីតាំងខាងលើដើម្បីទាមទារឱ្យបណ្តេញជនភៀសខ្លួនទាំងនោះចេញ ហើយភ្លាមៗអាជ្ញាធរបានបង្ខំចិត្តជម្លៀសមនុស្សទាំង ៧៥នាក់នោះចេញពីទីតាំងខាងលើតែម្តង។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Lalu Muhamad Iqbal បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្តល់ជម្រកបណ្តោះអាសន្នដល់ជនជាតិរ៉ូហ៊ីងយ៉ាសម្រាប់ហេតុផលមនុស្សធម៌ ប៉ុន្តែអង្គការសហប្រជាជាតិ ព្រមទាំងប្រទេសដែលបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ មានកាតព្វកិច្ច "ផ្តល់ទីជំរកអចិន្ត្រៃយ៍" ដល់ជនភៀសខ្លួនទាំងនោះ។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីពុំមែនជាប្រទេសហត្ថលេខីលើអនុសញ្ញាស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនោះទេ។ 

គួររំលឹកថា ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ចុងខែមករា ឆ្នាំ២០២៤ បើយោងតាមទិន្នន័យរបស់ UNHCR  បញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១,៧៥២នាក់បានចុះចតនៅច្រាំងសមុទ្ររបស់ឥណ្ឌូណេស៊ី  ដែលជាតួលេខនៃការហូរចូលនៃជនភៀសខ្លួនដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក