ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Real Madrid បន្តកិច្ចសន្យាថ្មីជាមួយខ្សែបម្រើ Federico Valverde

អេស្ប៉ាញ៖ ខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយ Federico Valverde បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លិបអេស្ប៉ាញ Real Madrid ក្នុងកិច្ចសន្យារយៈពេល ៦រដូវកាល ពោលគឺកីឡាករវ័យ ២៣ឆ្នាំរូបនេះ នឹងបន្តរួមរស់នៅទឹកដី Santiago Bernabeu រហូតដល់ឆ្នាំ២០២៧។

តាមពិតទៅ Valverde មានកិច្ចសន្យាចាស់ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥ ទៅហើយ ខណៈការបន្តកិច្ចសន្យាបន្ថែមទៀតនេះ នាំឱ្យកីឡាកររូបនេះមានកិច្ចសន្យាដែលមានសុពលភាពវែងជាងគេបង្អស់ ក្នុងចំណោមកីឡាករផ្សេងៗទៀតក្នុងក្រុមរបស់ Real Madrid បច្ចុប្បន្ន។

គួរបញ្ជាក់ថា Valverde គឺជាអតីតយុវជនរបស់ក្លិប Penarol មុននឹងផ្ទេរមក Real Madrid នៅឆ្នាំ២០១៦ ពេលដែលគេមានវ័យ១៨ឆ្នាំ។ មកដល់ Real Madrid កីឡាកររូបនេះមិនទាន់បានបញ្ចូលក្នុងក្រុមធំនៅឡើយ ដោយបានចូលរួមជាមួយថ្នាលយុវជន Real Castillas មុននឹងត្រូវបានដាក់ឱ្យក្លិប Deportivo La Coruna ខ្ចីជើងនៅឆ្នាំ២០១៧។

កាលពីរដូវកាលមុន Valverde ធ្លាប់ទទួលរងនូវបញ្ហារបួសដែលនាំឱ្យគេអវត្តមានមួយរយៈ តែក៏នៅតែបង្ហាញទម្រង់គួរឱ្យចាប់អារម្មណ៍ដដែល ខណៈ Bayern Munich ក៏ធ្លាប់បង្ហាញចេតនាចង់ចូលចែចូវកីឡាកររូបនេះដូចគ្នា ប៉ុន្តែការបន្តកិច្ចសន្យារយៈពេលវែងដល់ឆ្នាំ២០២៧នេះ ល្មមគ្រប់គ្រាន់នឹងបញ្ចប់ការចង់បានរបស់ក្លិបយក្សអាល្លឺម៉ង់នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក