ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តចំនួន៣ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុង៦ខែដើមអាណត្តិ

ភ្នំពេញ៖ ក្នុងរយៈពេលជាង៦ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ខេត្តចំនួន៣ ត្រូវបានប្រកាសថាអស់មីន ក្នុងនោះមានខេត្តក្រចេះ កំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់អនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងពិធីអបអរសាទរប្រកាសខេត្តក្រចេះ ជាខេត្តអស់មីនទី១៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ខេត្តទាំង៣ ដែលប្រកាសថាអស់មីន គឺកើតចេញក្រោមម្លប់សន្តិភាពនៃ នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងដោយឥតងាករេ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបន្តនូវមរតកប្រវត្តិសាស្រ្ត បន្តរក្សាសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ទេសរដ្ឋមន្រ្តី បានបន្តថាខេត្តក្រចេះដែលប្រកាសថាអស់មីនកាលពីថ្មីៗនេះគឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៣ ដែលត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង ៦ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែល សម្តេច បាននឹងកំពុងពលី និងខិតខំប្រឹងប្រែងបម្រើប្រជាជន និងប្រទេសជាតិ ទាំងយប់ ទាំងថ្ងៃ ពោរពេញដោយឧត្តមគតិស្នេហាជាតិមាតុភូមិ។

លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសរបស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងសប្បុរសជននានា ដែលបានគាំទ្រ និងបន្តឈរជាមួយកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន និងលុបបំបាត់ទុក្ខវេទនាពីមរតកសង្រ្គាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក