ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីយុត្តិធម៌៖ កម្ពុជានឹងមានវិជ្ជាជីវៈថ្មីនាពេលអនាគតនោះគឺ សន្ធានការី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បញ្ជាក់ថា កម្ពុជានឹងមានវិជ្ជាជីវៈច្បាប់ថ្មីមួយដែលនឹងមានកើតឡើងនៅពេលអនាគតគឺ សន្ធានការី ដែលជាអ្នកសម្របសម្រួលអាជីពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក កើត រិទ្ធ ថ្លែងដូចនេះ ក្នុងឱកាសបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

លោក កើត រិទ្ធ ថ្លែងថា៖«សន្ធានការីគឺជាអ្នកអាជីពក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទជាអ្នក បញ្ចប់វិវាទ យើងអាចនិយាយថា ជាភ្នាក់ងារពន្លត់ភ្លើង នៅកម្ពុជា គឺពន្លត់ភ្លើងវិវាទនោះឯង ហើយសន្ធានការីនេះនឹងមានស្ថានភាពមិនខុសពីមេធាវីនោះទេ»

លោកបានគូសបញ្ជាក់ថា ចៅក្រមដែលចូលនិវត្តក៏អាចក្លាយជាសន្ធានការីដែរ ដោយអាចដើរតួជាអ្នកផ្សះផ្សា ដោះស្រាយវិវាទបាន ដូចជាមេធាវីផងដែរ។ ហើយមេធាវីក៏អាចបំពាក់ នូវមុខនាទីជាសន្ធានការី ដែលមានន័យថាមិនមែនត្រឹមតែជាអ្នកដែលកាន់រឿងក្តី ប្តឹងទៅតុលាការនោះទេ ក៏ជាអ្នកដែរអាចរកការសម្របសម្រួលមួយចំពោះរឿងក្តីដែរ។

លោកបញ្ជាក់ថា មេធាវីទៅថ្ងៃអនាគតនឹងអាចផ្លាស់ប្តូរឥរិយាបថ ចេញពីអ្នកបង្កាត់ភ្លើងមកអ្នកពន្លត់ភ្លើងវិញ នេះជារឿងដែរសំខាន់សម្រាប់សង្គមជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក