ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីយុត្តិធម៌ព្រមានបញ្ជូនសំណុំរឿងឱ្យ ACU បើរកឃើញថាចៅក្រមណាមានពាក់ព័ន្ធនឹងអ្នកជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ក្នុងគោលជំហរម៉ឺងម៉ាត់ប្រឆាំងពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងប្រព័ន្ធតុលាការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានព្រមានបញ្ជូនសំណុំរឿងឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានចំណាត់ការប្រសិនជារកឃើញថា ចៅក្រមណាមានពាក់ព័ន្ធនឹងអ្នកជួញដូរគ្រឿងញៀន។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងដូចនេះ នៅចំពោះមុខចៅក្រម និងព្រះរាជអាជ្ញាទូទាំងប្រទេស ក្នុងឱកាសបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីយុត្តិធម៌បានលើកឡើងថា វិស័យយុត្តិធម៌ត្រូវតែប្រកាន់ខ្ជាប់គោលការណ៍ច្បាស់លាស់ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

លោកថា៖ «បើរកឃើញថាមានការពាក់ព័ន្ធផលប្រយោជន៍ជាមួយមេគ្រឿងញៀន ខ្ញុំគ្មានជម្រើសអ្វីក្រៅពីបញ្ជូនព័ត៌មាន និងសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយតែម្តង»។

លោកបានបញ្ជាក់ទៀតថា បញ្ហាគ្រឿងញៀននេះ ត្រូវប្តូរផ្តាច់ប្រឆាំងឱ្យបានដាច់ខាត ខណៈគ្រឿងញៀននេះមិនត្រឹមតែបំផ្លាញសន្តិសុខក្នុងប្រទេសជាតិនោះទេ ថែមទាំងបានបំផ្លាញនូវធនធានមនុស្សផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ សង្ឃឹមថា អង្គចៅក្រមនឹងមានការទំនួលខុសត្រូវ ដោយមិនមែនត្រឹមតែក្នុងនាមជាអ្នកអនុវត្តច្បាប់នោះទេ ប៉ុន្តែត្រូវមានការទទួលខុសត្រូវមួយក្នុងនាមជាពលរដ្ឋកម្ពុជា ក្នុងនាមជាបញ្ញាវ័ន្តមួយដែលមានការទទួលខុសត្រូវលើប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោករំពឹងថាមហាសន្និបាតនឹងឯកភាពលើទិសដៅ ភាពម៉ឺងម៉ាត់ក្នុងបញ្ហាគ្រឿងញៀន ដែលក្នុងនោះ អង្គចៅក្រមគឺជាអាទិភាពធំមួយសម្រាប់វិស័យយុត្តិធម៌ក្នុ ងការពង្រឹងភាពម៉ឺងម៉ាត់លើការទទួលខុសត្រូវបញ្ហាគ្រឿងញៀនស្របតាមវិធានការគន្លឹះទី៤ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក