ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសភាពបន្ទាន់ ដើម្បីកំណែទម្រង់វិស័យយុត្តិធម៌

រាជធានីភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងសារដ៏ទាក់ទាញមួយនៅថ្ងៃនេះ ក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការពង្រឹងវិន័យ និងប្រសិទ្ធភាពក្នុងវិស័យយុត្តិធម៌ក្នុងគោលបំណងបំបាត់ចោលនូវបណ្តាសាដែលតែងលើកក្នុងប្រព័ន្ធតុលាការ ពិសេសសំដៅលើចៅក្រមថា «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់»។

ថ្លែងក្នុងពិធីជួបជុំមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងវិស័យយុត្តិធម៌ ដែលក៏មានការចូលរួមពីថ្នាក់ដឹកនាំតុលាការគ្រប់សាលា ចៅក្រម និងព្រះរាជអាជ្ញា សរុបចំនួនប្រមាណ ៧៥០នាក់មកពីទូទាំងប្រទេស លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យយុត្តិធម៌ត្រូវខិតខំដើម្បីឧត្តមភាព ក្រៅពីឆន្ទៈគឺត្រូវពង្រឹងនូវវិន័យ។ លោកបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការដោះស្រាយឱ្យបានឆាប់រហ័សនូវករណីពុករលួយ ឬអសមត្ថភាព ដោយលោកបានសង្កត់ធ្ងន់ថា «ត្រីមួយកន្ត្រកបើវាស្អុយមួយ កុំឱ្យវាស្អុយមួយកន្ត្រក ដកត្រីដែលស្អុយចេញទៅ ទុកឱ្យត្រីដទៃទៀតដែលល្អ កុំឱ្យស្អុយទៅតាមត្រីដែលស្អុយ»។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការកសាងទំនុកចិត្តសាធារណៈឡើងវិញលើប្រព័ន្ធតុលាការ ដោយចាត់ទុកវាជា មូលដ្ឋាននៃការគាំទ្រដល់អ្នកដែលស្វែងរកយុត្តិធម៌សង្គមនៅគ្រប់កម្រិតនៃសង្គម។

មហាសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក