ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Weibo បិទគណនីបណ្តាញសង្គមដែលបង្ហាញការគាំទ្រ និងការពារ Kris Wu

ចិន៖ ប្រព័ន្ធបណ្តាញសង្គមដ៏ល្បីល្បាញ Weibo របស់ចិន បានបិទដំណើរការគណនីចំនួន ១៤៥ នៅសប្តាហ៍នេះ ដែលភាគច្រើននៃគណនីដែលត្រូវបិទលែងដំណើរការទាំងនោះបានបង្ហាញមតិយោបល់គាំទ្រទៅលើតារាចម្រៀង Kris Wu​ ដែលកំពុងជាប់ក្តីក្តាំដ៏ស្មុគស្មាញជាមួយបណ្តឹងចោទប្រកាន់លើការបំពានផ្លូវភេទលើអ្នកគាំទ្រជាក្មេងស្រីមិនទាន់គ្រប់អាយុ។ ហេតុផលដែលបណ្តាញសង្គម Weibo បានបិទគណនីទាំងនោះ ត្រូវបានក្រុមហ៊ុននេះហៅថាជាការចែកចាយព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់សង្គម។

Kris Wu គឺជាតារាចម្រៀង Pop សញ្ជាតិចិន និងកាណាដា ជាអតីតសមាជិកក្រុមចម្រៀងកូរ៉េ EXO ត្រូវបានចាប់ខ្លួនដោយប៉ូលិសក្រុងប៉េកាំង ក្រោយពីមានពាក្យបណ្តឹងពីសំណាក់អ្នកគាំទ្រជាក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ ដែលបានប្តឹងចោទប្រកាន់លើតារាចម្រៀងរូបនេះពីបទ បញ្ចុះបញ្ចូលនារីវ័យក្មេងឱ្យមានទំនាក់ទំនងផ្លូវភេទជាមួយគេ។ 

នេះ​មិនមែនជាលើកដំបូងឡើយដែលមានការបិទគណនីរបស់អ្នកដែលបានការពារកំហុសរបស់ Kris ជាក់ស្តែងកាលពីពេលកន្លងមក មានបុគ្គលល្បីល្បាញមួយចំនួនដូចជា Ma Weiwei ជាដើម ក៏ធ្លាប់ត្រូវបានផ្អាកគណនីបណ្តាញសង្គមមួយរយៈដែរ ក្រោយពីបានបង្ហោះសារការពារលើទង្វើមិនគប្បីរបស់ Kris ដែលក្រោយមកក៏បានសុំការអភ័យទោសជាសាធារណៈផងដែរ។

Weibo គឺជាបណ្តាញសង្គមដ៏ពេញនិយមមួយរបស់ចិន ដែលអាជ្ញាធរមានសិទ្ធិក្នុងការគ្រប់គ្រង នូវបណ្តាខ្លឹមសារទាំងអស់ ដែលអាចសម្រេចឱ្យឃើញ ឬមិនឱ្យឃើញនូវរាល់ទិន្នន័យទាំងឡាយលើបណ្តាញសង្គមនេះ។ ឧទាហរណ៍កន្លងមកមានដូចជា ពាក្យគន្លឹះឈ្មោះបុគ្គលល្បីៗដូចជា Ai Weiwei និង Liu Xiaobo ដែលមានរឿងអាស្រូវមិនល្អ មិនត្រូវបានបង្ហាញព័ត៌មានពាក់ព័ន្ធឱ្យឃើញឡើយនៅលើបណ្តាញសង្គម Weibo៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក