ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វៀតណាមបណ្ដេញគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិចេញភ្លាមៗមិនទុកយូរក្រោយចាញ់ឥណ្ឌូណេស៊ីផ្ទួនៗ

វៀតណាម៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Philippe Troussier ត្រូវបានបណ្ដេញចេញពីតំណែងភ្លាមៗ ក្រោយលោកបានដឹកនាំក្រុមជម្រើសជាតិវៀតណាម បរាជ័យទល់នឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៣-០ នៅលើទឹកដីកីឡដ្ឋាន My Dinh Stadium របស់ខ្លួន ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ២០២៦។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់វៀតណាមកាលពីយប់មិញនេះ។ 

បើតាមប្រភពដដែលបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិបារាំងដែលទើបចូលមកដឹកនាំក្រុមកាលពីឆ្នាំ២០២៣រូបនេះ  ត្រូវបានជូនដំណឹងភ្លាមៗអំពីការបញ្ចប់កុងត្រារបស់លោក ក្រោយបរាជ័យការប្រកួតនៅទឹកដីទីក្រុងហាណូយ ដែលជាបរាជ័យផ្ទួនៗទល់នឹងក្រុមឥណ្ឌូណេស៊ី ដែលធ្វើឱ្យបច្ចុប្បន្នក្រុមជម្រើសជាតិវៀតណាមកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល F នៃវគ្គជម្រុះ World Cup។ 

គួរបញ្ជាក់ថា វៀតណាមពុំដែលមានប្រវត្តិបង្ហាញខ្លួនក្នុងការប្រកួតជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup នោះទេ។ យ៉ាងណាមិញ ផ្អែកលើការកែប្រែរូបមន្ត និងកៅអីសម្រាប់ប្រទេសក្នុងទ្វីបអាស៊ីកើនដល់ ៨កៅអីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup វៀតណាមហាក់មានជំនឿចិត្តខ្ពស់ថា លោក Philippe Troussier ដែលជាអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុនរូបនេះ  អាចនឹងនាំវៀតណាមឱ្យទទួលបានកៅអីបង្ហាញខ្លួននៅ World Cup ជាលើកដំបូងរបស់ខ្លួនបាន។ 

យ៉ាងណាក្ដី បរាជ័យផ្ទួនៗរបស់វៀតណាមទល់នឹងឥណ្ឌូណេស៊ីនេះមានន័យថា វៀតណាមត្រូវតែធ្វើការងារធ្ងន់ពោលគឺត្រូវយកឈ្នះហ្វីលីពីន និងក្រុមខ្លាំងអ៉ីរ៉ាក់ជាដាច់ខាត រួមជាមួយការរំពឹងថាឥណ្ឌូណេស៊ី ធ្វើមិនបានល្អក្នុងការប្រកួតដែលនៅសេសសល់របស់ពួកគេ។ បច្ចុប្បន្ននេះ អ៉ីរ៉ាក់គឺជាក្រុមដែលក្ដាប់បានមួយកៅអីទៅវគ្គបន្តរួចទៅហើយ ពោលគឺឆ្លងកាត់ ៤ប្រកួតក្នុងពូល F ឈ្នះទាំង ៤ និងមាន ១២ពិន្ទុក្នុងដៃ តាមពីក្រោយដោយឥណ្ឌូណេស៊ីមាន ៧ពិន្ទុក្នុងដៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក