ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធនាគាររបស់ BRICS គ្រោងនឹងដាក់ចេញនូវប្រាក់កម្ចីប្រមាណ ៥ពាន់លានដុល្លារនៅឆ្នាំ២០២៤

ពិភពលោក៖ ធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលបង្កើតឡើងដោយក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (BRICS) មានគោលបំណងក្នុងការផ្តល់ប្រាក់កម្ចីចេញប្រហែល ៥ពាន់លានដុល្លារក្នុងឆ្នាំនេះ។ នេះបើតាមអនុប្រធានធនាគារនេះគឺលោក Zhou Qiangwu បានឱ្យដឹងនៅថ្ងៃទី២៧ ខែមីនា។ 

លោក Zhou Qiangwu បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅវេទិកានៃកិច្ចប្រជុំប្រចាំឆ្នាំបូអាវ (Boao) ថា៖ "អំឡុងពេលនៃការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ អាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ប៉ុន្តែបច្ចុប្បន្ននេះគ្រប់យ៉ាងកំពុងវិលមករកភាពល្អប្រសើរឡើងវិញហើយ"។ លោក Zhou មិនបាននិយាយលម្អិតច្រើនអំពីដំណើរការនៃធនាគារនេះទេ ប៉ុន្តែលោកគ្រាន់តែបង្ហើបថាចិន និងឥណ្ឌាគឺជាប្រទេសដែលទទួលបានការវិនិយោគច្រើនជាងគេ បើប្រៀបនឹងប្រទេសជាសមាជិកដទៃទៀត។ 

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ថ្មី (The New Development Bank) ឬហៅកាត់ថា NDB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេស្គាល់ថាជាប្រទេស BRICS ហើយបច្ចុប្បន្ននេះមានទីស្នាក់ការកណ្ដាលរបស់ខ្លួននៅទីក្រុងសៀងហៃ ប្រទេសចិន។ 

និយាយដោយឡែកពីផែនការបញ្ចេញប្រាក់កម្ចីរបស់ NDB លោក Zhou ក៏បានឆ្លៀតបង្ហើបផងដែរដោយលោក​រំពឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ប្រហែល ៥ភាគរយ​នៅ​ឆ្នាំ​នេះ ស្រប​តាម​គោលដៅ​ដែលបានដាក់ចេញរបស់​រដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក