អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ឈាមជ្រូក និងសណ្តែកបណ្តុះ ចំនួន៧៣គីឡូក្រាម ត្រូវបានរកឃើញថាមានសារធាតុគីមី

ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរកឃើញថាការផលិតពុំមានអនុលោមភាព និងមានផ្ទុកសារធាតុគីមី។

តាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីក.ប.ប. បានរកឃើញ

ឈាមជ្រូក បន្លំយកឈាមគោមកធ្វើជាឈាមជ្រូក ហើយផលិតសណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី

មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់។

មន្ត្រីជំនាញ បានដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម។

ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមបញ្ឈប់ការដាក់លាយសារធាតុបន្ថែម(សារធាតុគីមី) លើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត

បញ្ឈប់ការផលិត ឈាមជ្រូកធ្វើពីឈាមគោ និងរៀបចំអនាម័យ ទុកដាក់សម្ភារ វត្ថុធាតុដើម ឱ្យបានល្អ។

ម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែដើម្បីកែតម្រូវអនាម័យទីតាំងឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក