ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្អូនស្រីលោក គីម ជុងអ៊ុនអះអាងថា កូរ៉េខាងជើងនឹងបដិសេធរាល់ទំនាក់ទំនងទាំងអស់ជាមួយជប៉ុន

កូរ៉េខាងជើង៖ លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jung Un) បានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនានេះថា កូរ៉េខាងជើងនឹងបដិសេធនូវទំនាក់ទំនង និងការចរចាទាំងអស់ជាមួយភាគីជប៉ុន បន្ទាប់ពីលោកស្រីបានថ្លែងថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គិស៊ិដា (Fumio Kishida) បានស្នើឱ្យមានកិច្ចប្រជុំកំពូលមួយជាមួយបងប្រុសរបស់លោកស្រី។

គួរបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរកូរ៉េខាងជើង-ជប៉ុន មាននូវភាពតានតឹងជាប្រវត្តិសាស្ត្រយូរលង់មកហើយ ក៏ប៉ុន្តែមួយរយៈថ្មីៗចុងក្រោយនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ហាក់បង្ហាញនូវបំណងចង់ធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របពេលដែលកូរ៉េខាងជើងក៏ត្រូវបានគេមើលឃើញថា មិនមានបំណងជំទាស់នឹងចេតនារបស់ភាគីជប៉ុននោះដែរ។ ជាក់ស្ដែងកាលពីឆ្នាំមុន នាយករដ្ឋមន្រ្តីជប៉ុនថ្លែងថា លោកមានបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយលោកថាទីក្រុងតូក្យូមានឆន្ទៈក្នុងការដោះស្រាយបញ្ហាទាំងអស់ដែលជាភាពតានតឹងនៃទំនាក់ទំនងទ្វេភាគីកន្លងមក។ 

លោកស្រី គីម យ៉ូចុង ដែលកន្លងមកត្រូវបានគេដឹងថាជាមនុស្សមានឥទ្ធិពលមួយរូបរបស់កូរ៉េខាងជើងបានថ្លែងថា កិច្ចប្រជុំរវាងភាគីទាំងពីរនឹងមិនអាចកើតឡើងនោះទេ ដរាបណាជប៉ុនគ្មានការផ្លាស់ប្តូរជំហរនយោបាយរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះលោកស្រីបញ្ជាក់ច្បាស់ៗបន្ថែមទៀតនៅថ្ងៃអង្គារនេះថា ទីក្រុងព្យុងយ៉ាងនឹងបដិសេធរាល់ទំនាក់ទំនងទាំងអស់ជាមួយជប៉ុន។ លោកស្រី​បាន​បន្ថែម​ថា​៖ "យើងគ្មានចំំណាប់អារម្មណ៍ណាមួយចំពោះកិច្ចប្រជុំ​កំពូល​កូរ៉េ​ខាងជើង​-​ជប៉ុននោះឡើយ"។ 

ដោយឡែក លោក Fumio Kishida បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា លោកមិនបានដឹងអំពីរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ​កូរ៉េ​ខាងជើង KCNA នោះទេ ខណៈលោកនៅតែចាត់ទុកជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសអាស៊ីជិតខាងនេះថាជា "រឿងសំខាន់" ដដែល។ ដោយសំដៅលើការចាប់ជំរិតដែលបានកើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ លោក Fumio ថ្លែងក្នុងសភាជប៉ុនថា៖ "សម្រាប់ទំនាក់ទំនងជប៉ុន-កូរ៉េខាងជើង កិច្ចពិភាក្សានៃមេដឹកនាំថ្នាក់កំពូលពិតជាមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា"




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក