លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វៀតណាមសម្រុកនាំចូលធ្យូងថ្មដើម្បីធានានូវថាមពលអគ្គិសនីគ្រប់គ្រាន់ដល់រោងចក្ររបស់អ្នកវិនិយោគបរទេស

វៀតណាម៖ ទិន្នន័យពីស្ថាប័នគយរបស់វៀតណាមបង្ហាញថា ការនាំចូលធ្យូងថ្មរបស់ខ្លួននាពេលបច្ចុប្បន្នបានកើនឡើងស្ទើរតែគុណនឹងពីរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈដែលរដ្ឋាភិបាលវៀតព្យាយាមធានាដល់អ្នកវិនិយោគបរទេសថារោងចក្រក្នុងប្រទេសនឹងមិនប្រឈមមុខជាមួយបញ្ហាខ្វះខាតថាមពលអគ្គិសនីដូចកាលពីឆ្នាំមុនទៀតឡើយ។ 

វៀតណាមដែលបច្ចុប្បន្នកំពុងជាមូលដ្ឋារោងចក្រនៃក្រុមហ៊ុនយក្សល្បីៗជាច្រើនដូចជា Samsung Electronics របស់កូរ៉េខាងត្បូង ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ និង Canon របស់ជប៉ុន កំពុងប្រឈមនឹងសម្ពាធពីបញ្ហាតម្រូវការខ្ពស់នៃថាមពលអគ្គិសនី ខណៈរលកកំដៅខ្លាំងរបស់ពិភពលោកបានបង្កផលប៉ះពាល់ដល់រោងចក្រជាច្រើនកាលពីឆ្នាំមុន រហូតដល់បានបង្ខំចិត្តបិទដំណើរការរបស់ខ្លួនមួយរយៈទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកវិនិយោគបរទេសកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានប្តេជ្ញាថានឹងមិនមានបញ្ហាកង្វះខាតអគ្គិសនីកើតឡើងទៀតនោះទេ។

លោក Phan Xuan Dung អ្នកស្រាវជ្រាវវៀតណាមនៃអង្គការ ISEAS ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថ្លែងថា សមត្ថភាពមានកម្រិតរបស់វៀតណាមក្នុងការផលិតថាមពលកកើតឡើងវិញ ឬថាមពលស្អាត ព្រមជាមួយបញ្ហាកង្វះអគ្គិសនីដែលកំពុងប្រឈមនេះ ធ្វើឱ្យការនាំចូលធ្យូងថ្មបន្ថែមគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហានេះ។ ទិន្នន័យ​គយ​បង្ហាញ​ថា ការ​នាំ​ចូល​ធ្យូង​ថ្ម​ដែលភាគច្រើនមានប្រភពមកពី​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ប្រហែល ៨៨ភាគរយ​គិត​ត្រឹម​ថ្ងៃ​ទី១៥ ខែ​មីនា បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈការជីករកធ្យូងថ្មក្នុងប្រទេសមានការកើនឡើងប្រមាណ ៣,៣ភាគរយផងដែរ។

ក្រុមពាណិជ្ជករអ្នកនាំចូលធ្យូងថ្មនៅវៀតណាមរំពឹងថាតួលេខនឹងមានការកើនឡើងបន្ថែមទៀតនៅក្នុងឆមាសទី២ ឆ្នាំ២០២៤នេះ ស្របពេលរោងចក្រធំៗជាច្រើនសម្រុកបង្កើតផលិតកម្មរៀងៗខ្លួនក្នុងឆ្នាំនេះ ស្របពេលតួលេខនៃការផលិតថាមពលពីធ្យូងថ្មក៏នៅមិនទាន់អាចគណនាបាននៅឡើយ ក៏ប៉ុន្តែបើតាមប្រតិបត្តិករបណ្តាញថាមពលរបស់ប្រទេសវៀតណាមឱ្យដឹងថា រោងចក្រដុតធ្យូងថ្មមានប្រហែល ៦០ភាគរយនៃថាមពលសរុប៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក