ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជម្លោះរវាងម្តាយ និងកូនស្រីបង្កើត ករណីដីស្រែអំបិលជាង៣១ហិកតា នៅស្រុកទឹកឈូ ត្រូវបានតុលាការសម្រេចឱ្យម្តាយឈ្នះក្តី

កំពត៖ ករណីដីស្រែអំបិលជាង៣១ហិកតា នៅស្រុកទឹកឈូ នៅខេត្តកំពត បង្កជាជម្លោះរវាងម្តាយ និងកូនស្រីបង្កើត ត្រូវបានតុលាការសម្រេចឱ្យម្តាយដែលមានអាយុជាង៨៥ឆ្នាំ ឈ្នះក្តី។

តុលាការខេត្តកំពត បានចុះអនុវត្តសាលក្រមរដ្ឋប្បវេណីស្ថាពរខាងលើ ដែលបានសម្រេចឱ្យម្ដាយបង្កើតជាដើមចោទ ឈ្មោះ ឈុន ហឹង អាយុ ៨៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត មានអត្ថិភាពនៃសិទ្ធិលើកម្មសិទ្ធិលើដីទំហំ ៣១.៥៩ហិកតា ដែលមានព្រំប្រទល់ ខាងជើងទល់នឹងព្រែក, ខាងត្បូងទល់នឹងផ្លូវរថភ្លើង+ព្រែក, ខាងកើតទល់នឹងព្រែក, ខាងលិចទល់នឹងដីស្រែប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

បន្ថែមពីនេះ តុលាការបង្គាប់ឱ្យចុងចម្លើយជាកូនប្រសារ ឈ្មោះ ណុប សារ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធត្រូវជាកូនស្រីបង្កើតរបស់ដើមចោទ ឈ្មោះ ហោ សឺយ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត ត្រូវចាកចេញពីទំហំដី ៣១.៥៩ហិកតា ស្ថិតក្នុងទីតាំងភូមិសាស្ត្រខាងលើ។

សាលក្រមស្ថាពររបស់សាលាដំបូងខេត្តកំពត ក៏ត្រូវបង្គាប់ឱ្យចុងចម្លើយឈ្មោះ ណុប សារ៉េត និងប្រពន្ធឈ្មោះ ហោ សឺយ ប្រគល់ដីទំហំ ៣១.៥៩ហិកតា មានទីតាំងក្នុងភូមិសាស្ត្រខាងលើទៅឱ្យដើមចោទជាម្ដាយឈ្មោះ ឈុន ហ៊ឹង វិញដែរ។

ការចុះអនុវត្តសាលក្រមនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់សំរោងភាគច្រើន មានការគាំទ្រ និងអបអរសាទរពាក់ព័ន្ធនឹងចំណាត់ការនៃសាលក្រម មានភាពត្រឹមត្រូវ យុត្តិធម៌របស់តុលាការ ដែលបានរកយុត្តិធម៌ជូនលោកយាយជាដើមចោទ អាយុ៨៥ឆ្នាំ មានភាពចាស់ជរា ហើយត្រូវជាម្ដាយបង្កើតរបស់ចុងចោទជាប្ដីប្រពន្ធផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក