ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៦ខែដើមអាណត្តិ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជិត១ម៉ឺននាក់

ភ្នំពេញ៖ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៦ខែដើមអាណត្តិរាជរដ្ឋាភិបាលទី៧នេះ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជិត១ម៉ឺននាក់ រឹបអូសបានគ្រឿងញៀនជាង២តោន សារធាតុផ្សំចំនួន២៥៣គីឡូក្រាម និងកញ្ជាក្រៀមចំនួន៤៥គីឡូក្រាម។

លោក ទូច សុខៈ បញ្ជាក់ឱ្យដឹងទៀតថា ក្នុង៦ខែដើមអាណត្តិនេះ អាជ្ញាធររឹបអូសបានវត្ថុតាងផ្សេងៗ ដូចជារថយន្តចំនួន១០៤គ្រឿង ម៉ូតូ ១១៨៤គ្រឿង ទូរសព្ទដៃ៣៨៧៧គ្រឿង អាវុធខ្លី៣៤ដើម អាវុធវែង៤ដើម និងជញ្ជីងថ្លឹង២៦១គ្រឿង។

បើតាមលោក ទូច សុខៈ កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ពោលជាប្រទេសដែលរងគ្រោះដោយជនឧក្រិដ្ឋយកសារធាតុផ្សំផ្សេងៗមកផលិតជាគ្រឿងញៀន និងលួចនាំចូលខុសច្បាប់។

ការជួញដូរគ្រឿងញៀន នៅតែជាបញ្ហាដ៏ធំដែលរាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់បង្រ្កាប និងទប់ស្កាត់តាមរយៈការពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យគ្រប់ច្រកល្ហក ជាពិសេសផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក