ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: រាជរដ្ឋាភិបាលកម្ពុជា ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ

ភ្នំពេញ: រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ គិតរហូតមកដល់ពេលនេះយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្តសម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ ដែលមានប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅចំនួនប្រមាណ៨៨% ធៀបនឹងគោលដៅចំនួន១០លាននាក់ ហើយកុមារ និងយុវជនអាយុចាប់ពី១២ ឆ្នាំដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណ៥៦% ធៀបនឹងគោលដៅចំនួនប្រមាណជិត២លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយសារមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំណាក់ប្រជាជននៅគ្រប់មជ្ឈដ្ឋានយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១នេះត្រូវបានរំពឹងថានឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះមុនផែនការដែលបានគ្រោងទុក។

ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេលបានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើនតាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ-១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះមានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។ ទឡ្ហីករណ៏បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើនបានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយកម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី៦ ទៅ៨ខែសម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញអាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

តាមប្រភពព័ត៌មានដែលផ្សព្វផ្សាយជាសាធារណៈប្រទេសជាច្រើន រួមមាន អ៊ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រី, ឥណ្ឌូនេស៊ី, អារ៉ាប់អេមីរ៉ាត, រុស្ស៊ី, ឈីលី, បារាំងអង់គ្លេស, អាល្លឺម៉ង់, អូទ្រីស ជាដើម បានសម្រេចចិត្ត ឬគ្រោងចាក់វ៉ាក់សាំងដូសជំរុញនេះដើម្បីទប់ទល់ជាមួយនឹងការវាយលុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងការសម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca ដើម្បីចាក់ជាដូសជំរុញដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) កាលពីដើមខែសីហា ឆ្នាំ២០២១ កន្លងទៅ ក្រុមការងារជំនាញក៏បានសិក្សាស្រាវជ្រាវរកឃើញដែរថា ការចាក់ដូសជំរុញនេះទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់ដូសជំរុញនេះថែមទាំងអាច បង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ នេះដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖

១, គោលការណ៍ស្ម័គ្រចិត្ត៖ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្ត “គោលការណ៍ស្ម័គ្រចិត្តដដែលចំពោះការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បន្តលើកទឹកចិត្តដល់ប្រជាជន ដែលមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌបច្ចេកទេសដែលបានចាក់វ៉ាក់សាំងជុំទី១ រួចមកទទួលយក វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជួយបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនឱ្យកាន់តែប្រសើរឡើងប្រឆាំងនឹងមេរោគកូវីដ-១៩ ជាពិសេសទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

២, គោលការណ៍ឥតគិតថ្លៃ៖ ជារួមរាជរដ្ឋាភិបាលបន្តផ្តល់ការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញនេះជូនប្រជាជនដោយឥតគិតថ្លៃដូចការចាក់វ៉ាក់សាំងនៅជុំទី១ដែរ។ ទន្ទឹមនេះដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញនេះក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាល លើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជនដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩។

៣, ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទៅលើក្រុមមនុស្ស និងតាមទីតាំង ភូមិសាស្ត្រ ការចាក់វ៉ាក់សាំងដូសជំរុញនេះត្រូវផ្តើមចេញពីក្រុមមន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងចាប់ផ្តើមពីតំបន់ដែលមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី៦០ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មុននឹងបន្តទៅចាក់ជូន ប្រជាពលរដ្ឋទូទៅ ស្របតាមអភិក្រម “ផ្ការីក” ដូចដែលបានអនុវត្តសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅជុំទី១ដោយផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងបន្តទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស។

៤, ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញក្រសួងសុខាភិបាល និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តនូវគោលការណ៍ដូចជា ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាវ៉ាក់សាំងដូសជំរុញតែចំពោះប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងដោយក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ, កំណត់អំពីប្រភេទវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាដូសជំរុញ សម្រាប់សម្រួលដល់ការស្វះស្វែងរកវ៉ាក់សាំង និងធានាបាននូវការផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដោយយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលជូនដល់ប្រជាជន, កំណត់អំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញ ទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទចម្រុះ (Heterologous Vaccination Regiment) ទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទតែមួយដូចគ្នា (Monologues Vaccination Regiment) ព្រមទាំងធ្វើការណែនាំដល់សេវាសុខាភិបាលឯកជនអំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន, ជូនដំណឹងដល់សាធារណជនអំពីរបបនៃការចាក់វ៉ាក់សាំង និងណែនាំអំពីរបៀបនៃការទទួលបានការចាក់វ៉ាក់សាំងដូសជំរុញនេះ។

៥, យន្តការអនុវត្តគោលនយោបាយ៖ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះ រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនដល់ក្រសួង-ស្ថាប័ន និងយន្តការដែលមានការពាក់ព័ន្ធ។

គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំផែនការលទ្ធកម្មបម្រើឱ្យផែនការសកម្មភាពចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ និងស្វះស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈ យន្តការទ្វេភាគី និងពហុភាគីដើម្បីត្រៀមបម្រុងវ៉ាក់សាំងទុកជាមុនឱ្យបានគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញនេះស្របតាមយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងតាមផែនការសកម្មភាពដែលរៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងសុខាភិបាល ត្រូវផ្តល់ការគាំទ្រនិងការសម្របសម្រួលតាមការចាំបាច់ដើម្បីជួយឱ្យវិស័យឯកជនអាចនាំចូល និងផ្តល់សេវាចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានទូលំទូលាយ ជូនដល់ប្រជាជន ប្រកបដោយសុវត្ថិភាព និងក្នុងថ្លៃសមរម្យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក