ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេច ម៉ែន សំអន សំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការចូលរួមឱ្យ ក្នុងការអប់រំ និងផ្សព្វផ្សាយ គ្រោះថ្នាក់ដោយសារគ្រាប់មីន

ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំណូមពរដល់អាជ្ញាធរមីន ប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយ ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាសហគមន៍ ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែលមានបន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរដូចនេះ ក្នុងឱកាសអញ្ជើញ ក្នុងពិធីប្រកាសខេត្តក្រចេះ គឺជាខេត្តទី១៥ ជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីខាងលើ សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើសុំដល់អាជ្ញាធរមីន រៀបចំកំណត់តំបន់ និងបរិវេណ ទីតាំងដែលមានចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបាន ច្បាស់លាស់ ហើយលើក ស្លាកសញ្ញាបង្ហាញលើទីតាំងដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ ដែលអាចជៀសវាងបាននូវគ្រោះថ្នាក់ដែលអាចកើតមាន ឡើងជាយថាហេតុ។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។

ក្នុងពិធីនេះដែរ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា រយៈជាង៤០ឆ្នាំនេះ ប្រជាពលរដ្ឋខេត្តក្រចេះបានរស់នៅ និងរងគ្រោះដោយសាឃាតករលាក់មុខ (គ្រាប់មីន) និងបានបណ្តាលឲ្យប្រជាពលរដ្ឋក្លាយជាអ្នកកំព្រា អ្នកមេម៉ាយ ពោះម៉ាយ តែពេលនេះខេត្តក្រចេះអស់មីន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ខេត្តផងដែរ។

ទន្ទឹមនោះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ២០២៣ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.០២៤ គីឡូម៉ែត្រក្រឡា ដោយប្រជាពលរដ្ឋទទួលផលជាង ១១ លាននាក់ ក្នុងនោះខេត្តចំនួន ១៥ ត្រូវបានប្រកាសជាខេត្តអស់មីន រួមទាំងខេត្តក្រចេះ នាថ្ងៃនេះ។

លោក លី ធុជ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កន្លងទៅ គឹជាឆ្នាំប្រវត្តិសាស្រ្តនៃការងារបោសសម្អាតមីន និងគ្រាប់ ដែលរដ្ឋាភិបាលបានធ្វើការបោសសម្អាតច្រើនជាងគេក្នុងរយៈពេលជាង ៣០ឆ្នាំ រហូតផ្ទៃដីចំនួន ៤៤៤ គីឡូម៉ែត្រក្រឡា ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ២៣ ៩៤៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២០៤ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៦៦ ៣៧៤ គ្រាប់។

គួរឱ្យដឹងដែរថា រយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានខេត្តចំនួន ០៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក