ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) លោក ចាង ដេវ៉ាន (Chang Dae-whan) បានមកអញ្ជើញសម្ដេចតេជោដោយផ្ទាល់ដើម្បីចូលរួមវេទិកា World Knowledge Forum ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែកញ្ញា ខាងមុខ។

ការអញ្ជើញនេះធ្វើឡើងក្នុងជំនួបរវាងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង លោក ចាង ដេវ៉ាន (Chang Dae-whan) នៅវិមាន៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២៤ នេះ។

សម្តេចតេជោបានទទួលយកការអញ្ជើញនេះនឹងជូនពរដល់គណៈប្រតិភូលោក ចាង ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាផងដែរ។

វេទិកាចំណេះដឹងពិភពលោក (WKF) គឺជាវេទិការបស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលមានគោលបំណងលើកកម្ពស់កំណើន និងវិបុលភាពសកលប្រកបដោយតុល្យភាពតាមរយៈការចែករំលែកចំណេះដឹង ប្រមូលផ្តុំអ្នកដឹកនាំសកលលោកដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងឱកាសនៃពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ វេទិកានេះត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគម្រោង Vision Korea ដែលជាយុទ្ធនាការដែលបានចាប់ផ្តើមដោយកាសែតពាណិជ្ជកម្ម Maeil ក្នុងឆ្នាំ១៩៩៧ដើម្បី «ស្នើចក្ខុវិស័យថ្មីសម្រាប់ការអភិវឌ្ឍន៍ដល់ប្រទេសកូរ៉េ និងសហគមន៍ពិភពលោក»។

វេទិកានេះក៏មានការចូលរួមពីអតីតអ្នកដឹកនាំពិភពលោកនានាផងដែរក្នុងឆ្នាំ២០២៣ មានការចូលរួមពីប្រធានាធិបតីអាមេរិកទី៤៣លោក Gorge W bush អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroder អតីតប្រធានាធិបតីបារាំងលោក Francois Hollande និងបុគ្គលល្បីៗពិភពលោកជាច្រើនទៀតដូចជាលោក Bill Gate ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក